ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho

(VOVWORLD) -នាព្រឹកថ្ងៃទី២៧កញ្ញា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងសមាជិក សមាជិកាសភាទីក្រុង Can Tho បានអញ្ជើញជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោត មុននឹងកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នៅឃុំ Tan Thoi ស្រុក Phong Dien។

 

 

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho - ảnh 1

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

នៅទីនេះ អ្នកបោះឆ្នោតបានលើកយកមក មតិជាច្រើន។ ក្នុងនោះ អញ្ជើញធ្វើការបកស្រាយអំពីការងារបង្ការប្រឆាំងអំពើពុក រលួយ លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា បក្សនិងរដ្ឋវៀតណាមបាន សម្តែងនូវការប្តេជ្ញានយោបាយលើការងារនេះ។ នៅកិច្ចប្រជុំខាងមុខ រដ្ឋសភានឹង ធ្វើវិសោធនកម្មច្បាប់បង្កា ប្រឆាំងអំពើពុករលួយ។

        ក្នុងដំណើរទស្សនកិច្ចនៅទីក្រុង Can Tho ប្រធានរដ្ឋសភានិងថ្នាក់ដឹកនាំទី ក្រុង បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលកិច្ចការសង្គមទីក្រុង Can Tho ជូន អំណោយឲ្យកុមារមានស្ថានភាពលំបាកពិសេសក្នុងឱកាសបុណ្យសំពះព្រះខែ កំពុងខិតជិតមកដល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ