ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៤៥ នៃទិវាប្រពៃណីមន្ទីរពេទ្យយោធាលេខ ១៧៥

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ធ្នូ មន្ទីរពេទ្យយោធាលេខ ១៧៥ ក្រសួងការពារប្រទេសបានរៀបចំពិធីទទួលកិត្តិនាមវីរៈបុរសកងកម្លាំងប្រដាប់អាវុធប្រជាជន លើកទី ២ និងខួបលើកទី ៤៥ នៃទិវាប្រពៃណីរបស់មន្ទីរពេទ្យ (១៩៧៥-២០២០)។ 
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៤៥ នៃទិវាប្រពៃណីមន្ទីរពេទ្យយោធាលេខ ១៧៥ - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើើញប្រគល់កិត្តិនាមជា វីរៈបុរសកងកម្លាំងប្រដាប់អាវុធប្រជាជន ដល់មន្ទីរពេទ្យយោធា ១៧៥

ថ្លែងមតិនៅឯពិធីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើឱ្យមន្ទីរពេទ្យយោធា លេខ ១៧៥ បន្តអនុវត្តការច្នៃប្រឌិត ដើម្បីឈានទៅរកស្វ័យភាពហិរញ្ញវត្ថុជាជំហានៗ នៅក្នុងប្រព័ន្ធមន្ទីរពេទ្យយោធា។ ទន្ទឹមជាមួយគ្នានោះ កសាងជួរបក្ខជន កម្មាភិបាលនិងយុទ្ធជន ដែលមានភាពអង់អាចក្លាហានរឹងមាំ មានក្រមសីលធម៌វេជ្ជសាស្ត្រសុទ្ធសាធ មានគុណវុឌ្ឍិវិជ្ជាជីវៈល្អ ដើម្បីត្រៀមទទួលយករាល់ភារកិច្ចដែលបានប្រគល់ជូន។ តាមនោះ នាំមន្ទីរពេទ្យទៅជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រពហុមុខងារទំនើបក្នុងតំបន់។

“មន្ទីរពេទ្យនៅតែបន្តយកអ្នកជំងឺជាស្នូល លើកកម្ពស់គុណភាពនៃការគ្រប់គ្រងមន្ទីរពេទ្យ ត្រៀមខ្លួនឆ្លើយតបនិងដោះស្រាយស្ថានភាពសុខាភិបាលបន្ទាន់។ ក្នុងនោះ ការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាត ត្បាត ហើយនៅចំពោះមុខគឺជំងឺកូវីដ ១៩។ ក្រៅពីនោះ អនុវត្តបច្ចេកវិទ្យាព័ត៌មាន ឆ្ពោះទៅរកមន្ទីរពេទ្យវៃឆ្លាតដោយអភិក្រមបដិវត្តឧស្សាហកម្ម ៤.០ ក៏ដូចជាបំពេញរាល់ភារកិច្ចដែលបានកំណត់។ ដោយ ហេតុនេះ ចូលរួមចំណែកក្នុងការនាំបុព្វហេតុវេជ្ជសាស្ត្ររបស់ប្រទេសជាតិទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនិន្នាការសមាហរណកម្មអន្តរជាតិ”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan៕

ប្រតិកម្មទៅវិញ

ផ្សេងៗ