ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមសន្និសីទអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនបណ្តាខេត្តភាគកណ្តាលប៉ែកខាងជើង
(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែធ្នូ នៅខេត្ត Quang Tri បានប្រព្រឹត្តទៅសន្និសីទអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជា ជនបណ្តាខេត្តភាគកណ្តាលប៉ែកខាងជើង លើកទី៧ អាណត្តិ ២០១៦-២០២១ ដោយប្រធានបទ៖ “តួនាទីរបស់ក្រុមប្រឹក្សាប្រជាជនក្នុងការឃ្លាំមើលការអនុវត្តច្បាប់តាមមូលដ្ឋាន - ស្ថានភាពនិងដំណោះស្រាយ”។
ទិដ្ឋភាពនៃសន្និសីទ |
អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ចង់អោយក្រុមប្រឹក្សាប្រជាជន បន្តយកចិត្តទុកដាក់និង លើកកម្ពស់នូវតួនាទីនៃសកម្មភាពឃ្លាំមើល។ ទន្ទឹមជាមួយគ្នានោះ បន្តការផ្លាស់ប្តូរថ្មីដោយម្ចាស់ការ ក្នុងការអនុវត្តភារកិច្ច។ លោកស្រីប្រធានរដ្ឋសភាអញ្ជើញមានប្រសាសន៍ថា៖ “ខ្ញុំស្នើអោយក្រុមប្រឹក្សាប្រជាជន បង្កើនការឃ្លាំមើល ដោះស្រាយបញ្ហាបន្ទាន់របស់អ្នកបោះឆ្នោត។ ហើយក្រុមប្រឹក្សាប្រជា ជនគួរតែសម្របសម្រួលជាមួយគណៈប្រតិភូរដ្ឋសភា ដើម្បីអនុវត្តប្រធានបទដែលធ្វើ សមកាលកម្មនិងឯកភាពគ្នា។ ក្នុងករណីចាំបាច់ អាចចេញផ្សាយនូវសេចក្តីសម្រេចចិត្តស្តីពីសេចក្តីសន្និដ្ឋាន នៃការត្រួតពិនិត្យឬក្រុមប្រឹក្សាប្រជាជននឹងផ្តល់យោបល់ ដល់គណៈកម្មាធិការអចិន្រ្តៃយ៍ខេត្ត ឱ្យចេញសេចក្តីសន្និដ្ឋានដើម្បីបង្កើនតួនាទីច្បាប់និងតួនាទីដឹកនាំរបស់បក្សចំពោះស្ថាប័នស្ថិតនៅក្រោមការត្រួតពិនិត្យ ក្នុងការអនុវត្តអនុសាសន៍ត្រួតពិនិត្យ”។
មុននេះ នារសៀលម្សិលមិញ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចុះសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយមួយចំនួននៅទីក្រុង Dong Ha ខេត្ត Quang Tri ផងដែរ៕