ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចំពោះថ្នាក់ដឹកនាំរដ្ឋសភានិងខុទ្ទកាល័យរដ្ឋសភា
(VOVWORLD) - ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកសរសើរនិងវាយតម្លៃខ្ពស់ចំពោះការដែលសមូហភាពនិងបុគ្គលទាំងមូលនៃស្ថាប័ននានារបស់រដ្ឋសភា បានសម្រេចល្អការងារសម្រាប់ឆ្នាំ២០១៨ ដែលជាឆ្នាំទី៣ នៃអាណត្តិរដ្ឋសភានីតិកាលទី១៤។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan, អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong និងកម្មាភិបាល នៃខុទ្ទកាល័យរដ្ឋសភា (រូបថតៈ TTXVN) |
ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩ នាព្រឹកថ្ងៃទី៣១ខែមករា (ពោលគឺថ្ងៃទី២៦ខែទី១២តាមច័ន្ទគតិឆ្នាំចរ សំរឹទ្ធស័ក) ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះសំណាល និងជូនពរបុណ្យចូលឆ្នាំថ្មី ចំពោះអនុប្រធានរដ្ឋសភា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អចិន្ត្រៃយ៍ក្រុមប្រឹក្សាជនជាតិ គណកម្មាធិការនានារបស់រដ្ឋសភា ខុទ្ទកាល័យរដ្ឋសភា រួមទាំងស្ថាប័ននានានៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងកម្មាភិបាល និយោគជិត នៃខុទ្ទកា ល័យរដ្ឋសភា។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកសរសើរនិងវាយតម្លៃខ្ពស់ចំពោះការដែលសមូហភាពនិងបុគ្គលទាំងមូល នៃស្ថាប័ននានារបស់រដ្ឋសភា បានសម្រេចល្អការងារសម្រាប់ឆ្នាំ២០១៨ ដែលជាឆ្នាំទី៣ នៃអាណត្តិរដ្ឋសភានីតិកាលទី១៤។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានជូនពរថ្នាក់ដឹកនាំរដ្ឋសភា កម្មាភិបាល និយោជិតនៃខុទ្ទកាល័យរដ្ឋសភា និងក្រុមគ្រួសារនូវសុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យគ្រប់ភារកិច្ច។ ជាពិសេស រដ្ឋសភានៅតែជាផែនមហាសាមគ្គី ឯកភាពឆន្ទៈនិងសកម្មភាព រួមទាំងអនុវត្តន៍ល្អនូវភារកិច្ចដែលបានប្រគល់ជូន រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិផងដែរ៕