ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជូនពរបុណ្យណូអែលនៅមណ្ឌលអេវែកហាណូយ

(VOVWORLD) - នាព្រឹកថ្ងៃទី២០ខែធ្នូ ប្រធានរដ្ឋសភា លោក ស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅជូនអំណោយនិងជូនពរបុណ្យណូអែលឆ្នាំ ២០១៩ នៅមណ្ឌល អេវែកហាណូយ
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជូនពរបុណ្យណូអែលនៅមណ្ឌលអេវែកហាណូយ - ảnh 1 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងអេវែក Nguyen Van Thien

នៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ នោះគឺតែងតែមានការរួមចំណែកជាក់ស្តែងរបស់សាសនិកនៃមណ្ឌលអេវែក តំបន់ហាណូយផងដែរ។ និយាយអំពីទំនាក់ទំនងរវាងវៀតណាមនិងបុរីវ៉ា ទីកង់នោះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកឡើងថា ទំនាក់ទំនងនេះកំពុងមានការវិវឌ្ឍន៍គួរអោយកត់សម្គាល់ ហើយវៀតណាមបានយល់ស្រប ចំពោះគោលការណ៍ ដែលបុរីវ៉ាទីកង់នឹងបញ្ជូនប្រេសិតមកប្រចាំនៅវៀតណាម។ ស្តីពីភារកិច្ចនាពេលខាងមុខ លោកស្រីប្រធានរដ្ឋសភាបានអោយដឹងថា៖ “ខ្ញុំជឿជាក់ថា ក្នុងតួនាទីរបស់ខ្លួន មណ្ឌលអេវែកនឹងណែនាំ លើកទឹកចិត្តអោយសាសនិក កសាងតំបន់របស់ខ្លួនអោយកាន់តែអភិវឌ្ឍន៍ រួមចំណែកយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ទីក្រុងហាណូយ ក៏ដូចជារបស់ប្រទេសជាតិ រួមទាំងអនុវត្តន៍ល្អ នូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋផងដែរ។ យ៉ាងណាមិញ វៀតណាមតែងតែគោរពនិងធានាសេរីភាពខាងជំនឿសាសនារបស់ប្រជាជន តាមរយៈរដ្ឋធម្មនុញ្ញដែលបានកំណត់ ក៏ដូចជា រដ្ឋសភាបានអនុវត្តន៍ជាក់ស្តែង តាមរយៈច្បាប់ជំនឿសាសនា។ ទន្ទឹមជាមួយគ្នានោះ មណ្ឌលអេវែកនិងអ្នកមុខ អ្នកការសាសនាទាំងអស់ គួរណែនាំអោយសាសនិក អនុវត្តន៍ល្អនូវការណែនាំរបស់សមាគមសាសនាក៏ដូចជា អនុវត្តន៍គោលនយោបាយច្បាប់របស់រដ្ឋផងដែរ”។

លោកស្រីប្រធានរដ្ឋសភា ក៏មានបំណង ចង់អោយមណ្ឌលអេវែកហាណូយ និងតំបន់នានានៅទូទាំងប្រទេស បន្តការអភិវឌ្ឍដើម្បីនាំមកនូវជីវភាពសុខសាន្តត្រាន មិនត្រឹមតែសម្រាប់ជនរួមជាតិកាន់សាសនាប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រជាជនទូទាំងប្រទេសទៀតផង ជាពិសេស រួមវិភាគទានតាមរយៈការងារមានអត្ថន័យ ជាក់ស្តែង ដើម្បីនាំមកសុភមង្គលជូនប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ