ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបជាមួយតំណាងសហគមន៍ជនវៀតណាមនៅអឺរ៉ុប

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបជាមួយតំណាងសហគមន៍ជនវៀតណាមនៅអឺរ៉ុប - ảnh 1
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយតំណាងសម្ព័នញធសមាគមជនវៀតណាមនៅអឺរ៉ុប (រូបថតៈ qdnd)

(VOVworld)-បន្តរបៀបវារៈនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែក
 នាព្រឹកថ្ងៃទី១៤មេសា (តាមម៉ោងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោកស្រី
Nguyen Thi Kim Ngan រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បាន
 អញ្ជើញជួបជាមួយតំណាងសម្ព័ន្ធសមាគមជនជនវៀតណាមនៅអឺរ៉ុប។ នៅទីនេះ
លោកស្រី Nguyen Thi Kim Ngan មានបំណងថា សមាជិកនៃគណៈកម្មាធិការរបស់
 សម្ព័ន្ធសមាគម បន្តអនុវត្តល្អនូវសកម្មភាព ដើម្បីក្លាយទៅជាកត្តាសំខាន់ផ្សាភ្ជាប់
ជនរួមជាតិដែលឃ្លាតឆ្ងាយពីស្រុកកំណើត រួមគ្នាឆ្ពោះទៅមាតុប្រទេស រក្សាអត្ត
សញ្ញាណវប្បធម៌ជាតិ ជាពិសេសអភិវឌ្ឍន៍ភាភាវៀតណាម។

        នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ
ជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមដែល កំពុងរស់នៅនិង
សិក្សារៀនសូត្រនៅសាធារណរដ្ឋឆែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ