ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Lak

(VOVWORLD) - នាថ្ងៃទី១៤ ខែមករា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អមដោយក្រុមការងារនៃរដ្ឋសភា វៀតណាម បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Lak។ 
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Lak - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Lak (រូបថតៈ vov.vn) 

នៅឯជំនួបនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើអោយខេត្ត Dak Lak អោយមានផែនការលើកកម្ពស់ប្រាក់ចំណូលជូនប្រជាជន យកចិត្តទុកដាក់លើកិច្ចការពារបរិស្ថានព្រៃឈើ ជំរុញសេវាទេសចរណ៍ អភិរក្សអត្តសញ្ញាណវប្បធម៌ក៏ដូចជា តភ្ជាប់បណ្តាខេត្តនៃតំបន់ Tay Nguyen។ ទន្ទឹមជាមួយគ្នានោះ កសាងផែនការរបស់ខេត្ត ដើម្បីទីក្រុង Buon Ma Thuot សក្តិសមជាទីក្រុងនៃតំបន់ Tay Nguyen តាមទិសបៃតង អេកូឡូស៊ី ឆ្នាតវៃនិងពោរពេញទៅដោយអត្តសញ្ញាណរបស់ខ្លួន។ ម្យ៉ាងវិញទៀត ត្រូវគៀរគររាល់ប្រភពកម្លាំង ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ បំពេញល្អនូវការងារសុខុមាលភាពសង្គម និងជំរុញខ្លាំងការកែទម្រង់បែបបទរដ្ឋបាល។ លោកស្រីប្រធានរដ្ឋសភាក៏បានអញ្ជើញក្រើនរំលឹកអោយខេត្តអោយផ្តោតការយកចិត្តទុកដាក់ថែទាំអោយប្រជាជន ទទួលបុណ្យតេតក្នុងភាពកក់ក្តៅបំផុត ជាពិសេស ប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់មានស្ថានភាពលំបាកពិសេស។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “ត្រូវដោះស្រាយអោយបានល្អ រាល់ទំនាក់ទំនងរវាងសហគមន៍ប្រជាជន រវាងអ្នកមិនកាន់សាសនាណាមួយជាមួយអ្នកកាន់សាសនា។ ជាពិសេស គួរអោយមានភាពសុខដុម នីយកម្មរវាងសហគមនប្រជាជន និងរវាងជនរួមជាតិ Kinh ជាមួយជនរួមជាតិបណ្តាជនជាតិ។ ពោលគឺ ត្រូវមានភាពសុខដុមរមនានឹងគ្នា ពីភូមិ ស្រុក ដើម្បីកុំអោយជនអមិត្ត ឆ្លៀតយកឱកាស បំបែកបំបាក់ ញុះញុងប្រជាជន។ ទន្ទឹមជាមួយគ្នានោះ ត្រូវសម្របសម្រួលជាមួយព្រឹទ្ធាចារ្យភូមិ  អ្នកមានកិត្យានុភាពក្នុងសហគមន៍ អ្នកមុខអ្នកការសាសនា ដើម្បីផ្សព្វផ្សាយនិងអប់រំអោយសាសនិកក៏ដូចជាជនរួមជាតិបណ្តាជនជាតិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ