ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien - ảnh 1
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien

(VOVworld)-នាព្រឹកថ្ងៃទី១៣មិនា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen
Thi Kim Ngan បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien ។ អញ្ជើញ
ថ្លែង មតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan  បានសំណូមពរខេត្ត នេះ
គប្បីធ្វើអាជីវកម្មរាល់បេតិកភ័ណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រនិងប្រៀបខ្លាំងរបស់តំបន់
 ដើម្បីបង្កើតការទាក់ទាញដោយឡែកសម្រាប់ផ្នែកទេសចរណ៍។ លោកស្រីប្រធាន
 រដ្ឋសភាមានប្រសាសន៍ថា៖

        “ខេត្ត Dien Bien ក៏មានលក្ខណៈស្រដៀងនឹងខេត្ត Lai Chau និងខេត្តប៉ែក
ពាយព្យមួយចំនួនទៀតដែរ ប៉ុន្តែ ខេត្ត Dien Bien ជាកន្លែងពោរពេញទៅដោយ
រមណីយដ្ឋាននិងទេសចរណ៍អេគូឡូស៊ី ហើយនៅទីនេះជាកន្លែងរសើនៅនៃជន
ជាតិ មួយចំនួនទៀត។ ទាំងអស់នេះជាលក្ខណៈល្អសម្រាប់ធ្វើអាជីវកម្មវិស័យ
ទេសចរ ណ៍វប្បធម៌សមស្រប”។

        អញ្ជើញចូលរួមក្នុងពិធីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen
 The Ky មានបំណងចង់ឲ្យរដ្ឋសភា រដ្ឋាភិបាលផ្តោតការវិនិយោគទៅលើមធ្យោ
បាយផ្សព្វផ្សាយ ទូរទស្សន៍សម្រាប់់បងប្អូនជនរួមជាតិភាគតិច។ ដើម្បីទាក់ទាញ
ភ្ញៀវទេសចរមកជាមួយខេត្ត Dien Bien នោះ លោក Nguyen The Ky ផ្តល់មតិថា៖

        “សារៈមន្ទីរ Dien Bien និងបេតិកភ័ណ្ឌដទៃទាំងអស់នោះពុំទាន់គ្រប់គ្រាន់ទេ
ដើម្បីឆ្លុះបញ្ចាំងនូវភាពអស្ចារ្យនៃយុទ្ធជ័យ Dien Bien Phu។ ខ្ញុំគិតថា នេះមិនត្រឹម
តែជានិមិត្តរូបនៃជ័យជម្នះរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃជ័យ
ជម្នះ របស់មនុស្សលោកនិងបំណងប្រាថ្នាឯករាជ្យសេរីភាពទៀងផង។ ភ្ញៀវទេសចរ
បរទេសមកទស្សនានៅទីនេះក៏មានមោទនៈអំពីប្រការនេះផងដែរ”។

        ជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien បានបញ្ចប់ដំណើរទស្សនកិច្ច
ការងាររបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅខេត្ត Lai Chau
និងខេត្ត Dien Bien ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ