ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនានិងជូនពរបុណ្យចូលឆ្នាំថ្មីនៅទីបញ្ជាការដ្ឋានយោធាខេត្ត Dak Lak

(VOVWORLD) -  ក្នុងដំណើរទស្សនកិច្ចនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំជូត ទោស័ក ២០២០  នៅខេត្ត Dak Lak នាព្រឹកថ្ងៃទី ១៥ ខែមករា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ដល់ទីបញ្ជាការដ្ឋានយោធាខេត្ត Dak Lak។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនានិងជូនពរបុណ្យចូលឆ្នាំថ្មីនៅទីបញ្ជាការដ្ឋានយោធាខេត្ត Dak Lak - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ដល់ទីបញ្ជាការដ្ឋានយោធាខេត្ត Dak Lak (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២០ ជាឆ្នាំដែលមានព្រឹត្តិការណ៍នយោបាយនិងការទូតសំខាន់ៗជាច្រើន ជាពិសេសនៅខេត្ត Dak Lak តែម្តង។ លោកស្រីប្រធានរដ្ឋសភាមានបំណង ចង់អោយកងកម្លាំងប្រ ដាប់អាវុធខេត្ត ត្រូវមានការប្រុងប្រយ័ត្ននិងត្រៀមជានិច្ចដើម្បីទប់ទល់រាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តទៅកាន់តែស្មុគស្មាញ។

លោកស្រី ប្រធានរដ្ឋសភា  Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “ទីបញ្ជា ការដ្ឋានយោធាខេត្តត្រូវបង្កើនការជ្រួតជ្រាប និងការអប់រំ ដើម្បីលើកកំពស់ការយល់ដឹងរបស់កងទ័ពក្នុងបេសកកម្ម ត្រៀមប្រយុទ្ធ ដើម្បីធ្វើឱ្យម្នាក់ៗ យល់ពីឧបាយ កលបំផ្លាញរបស់កងកម្លាំងអមិត្ត ពួកប្រតិកិរិយា ជាពិសេស បង្កើនការយល់ដឹងពីវិន័យ បង្កើនការទទួលខុសត្រូវ ត្រៀមខ្លួនទទួលនិងបំពេញភារកិច្ចដែលត្រូវប្រគល់។ ម្យ៉ាងវិញទៀត ត្រូវសម្របសម្រួលជាមួយគណៈកម្មាធិការបក្សអាជ្ញាធរដែនដី ប៉ូលីស នគរបាលការពារព្រំដែននិងអង្គភាពនានាក្នុងខេត្ត ដើម្បីរៀបចំសកម្មភាពយាមល្បាត ត្រួតពិនិត្យក៏ដូចជាការពារសុវត្ថិភាព នៃគោលដៅសំខាន់ៗក្នុងតំបន់ ក្នុងនោះ មានទាំងការធានាសុវត្ថិភាពនៅក្នុងអង្គភាពនិងគោលដៅសន្តិសុខនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតែម្តង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ