ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអឺរ៉ុបចំនួន៣

(VOVworld)-នាថ្ងៃទី៦មេសា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim
Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចាកចេញពីទីក្រុងហាណូយ
 ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសអឺរ៉ុបចំនួន៣នោះគឺ ព្រះរាជាណាចក្រស៊ុយ
អែត ហុងគ្រីនិងសាធារណរដ្ឋឆែក។​ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃ
ទី៦ដល់ថ្ងៃទី១៤មេសា​ តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាព្រះរាជា ណាចក្រ
ស៊ុយអែត លោក Urban Ahlin ប្រធានរដ្ឋសភាហុងគ្រីសលោក  Kover Laszlo និងប្រ
ធានព្រឹទ្ធសភាឆែក លោក Milan Stech។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអឺរ៉ុបចំនួន៣ - ảnh 1
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញ ទស្សនកិច្ចជាផ្លូវការនៅប្រទេសអឺរ៉ុបចំនួន៣

ប្រទេសដំបូងក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀត
ណាមគឺព្រះរាជា ណាចក្រស៊ុយអែត។ ទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរនា
ពេលកន្លងទៅ មានការវិវឌ្ឍន៍យ៉ាងសកម្ម។​ភាគីទាំងពីមានការផ្លាស់ប្តូរគណៈប្រតិភូ
គ្រប់ជាន់ថ្នាក់ ជាប្រចាំ។ ពោលគឺ ប្រធានរដ្ឋសភា លោក Urban Ahlin បានអញ្ជើញ
មកបំពេញ ទស្សនកិច្ចវៀតណាមជាផ្លូវការនាខែមេសាឆ្នាំ២០១៥។ ភាគីវៀតណាម
មានគណៈ ប្រតិភូរដ្ឋសភាដឹកនាំដោយប្រធានរដ្ឋសភា លោក Nong Duc Manh បាន
ទៅបំពេញ ទស្សនកិច្ចស៊ុយអែតជាផ្លូវការនានៅឆ្នាំ១៩៩៣។ ក្នុងដំណើរទស្សនកិច្ច
នេះប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបចរចាជាមួយ
 ប្រធានរដ្ឋសភាស៊ុយអែត Urban Ahlin និងជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជ
​កម្មនិងបណ្តាបញ្ហា EU Ann Linde ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ