ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចនៅតំបន់បច្ចេកវិទ្យាខ្ពស់ Hoa Lac
(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនាការងារនៅតំបន់បច្ចេកវិទ្យាខ្ពស់ Hoa Lac។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី |
អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ការកសាងនិងអភិវឌ្ឍន៍តំបន់បច្ចេកវិទ្យាខ្ពស់និងទីក្រុងសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺជាគោលនយោបាយត្រឹមត្រូវរបស់បក្សនិងរដ្ឋ ក្នុងគោលបំណងលើកកម្ពស់ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Kim Ngan បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងតំបន់បច្ចេកវិទ្យាខ្ពស់ Hoa Lac - និងសម្ព័ន្ធក្រុមហ៊ុន Viettel ក្នុងគោលបំណង ជំរុញការអភិវឌ្ឍន៍នៃតំបន់បច្ចេកវិទ្យាខ្ពស់ Hoa Lac ឆ្លើយតបទៅនឹងការវិនិយោគ ការស្រាវ ជ្រាវផលិតកម្មនិងតម្រូវការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន Viettel៕