ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅប្រគល់អំណោយសម្រាប់កុមាររងជំងឺមហារីក
(VOVWORLD) -នាព្រឹកថ្ងៃទី៥កុម្ភៈ នៅរដ្ឋធានីហាណូយ វិទ្យាស្ថានឈាមនិងបញ្ចូល ឈាមមជ្ឈឹម រួម សហការជាមួយមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកនិងការសែតយុវវ័យ រៀបចំកម្មវិធី “និទាឃរដូវជាទីស្រឡាញ់ បុណ្យចូលឆ្នាំថ្មីប្រពៃណីសម្រាប់អ្នកជំងឺមហារីក”។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅប្រគល់អំណោយ សម្រាប់កុមាររងជំងឺមហារីក |
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញផ្តល់អំណោយ ចំនួន១០០ចំណែកសម្រាប់កុមាររងជំងឺមហារីក ដែលមានស្ថានភាពលំបាក កំពុងព្យា បាលនៅវិទ្យាស្ថានឈាមនិងបញ្ចូលឈាមមជ្ឈឹម។ អញ្ជើញថ្លែងមតិក្នុងកម្មវិធី ប្រធាន រដ្ឋ សភា លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យផ្នែកសុខាភិបាល ជួយឧបត្ថម្ភ សម្រាប់អ្នកជំងឺ ជាពិសេសគឺអ្នកជំងឺជាកុមារតែម្តង៖
“ខ្ញុំសង្ឃឹមថា កម្មវិធីពោរពេញទៅដោយអត្ថន័យដូច្នេះ នឹងបន្តបានររីកសាយ ភាយនិងនាំមកក្តីសង្ឃឹមនិងភាពសប្បាយរីករាយសម្រាប់អ្នកជំងឺមហារីក ជាពិសេស គឺអ្នកជំងឺនោះជាកុមារ។ បក្សនិងរដ្ឋជានិច្ចកាល បានផ្តោតការយកចិត្តទុកដាក់លើការ ថែទាំ ពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន។ មជ្ឈឹមក៏បានចេញសេចក្តីសម្រេច ដើម្បី លើកកំពស់មនសិការក៏ដូចជាបង្កើនប្រភពកម្លាំងសម្រាប់សកម្មភាពរបស់ផ្នែកសុខាភិបាល ដើម្បីបំពេញល្អការងារពិនិត្យ ព្យាបាលសម្រាប់អ្នកជំងឺនិយាយរួមនិងអ្នកជំងឺ មហារិកនិយាយដោយឡែកផងដែរ” ៕