ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue ចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់
(VOVWORLD) - ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានបញ្ចប់ដំណើរទស្សនកិច្ចការងារនៅ EU និងព្រះរាជាណាចក្រប៊ែលហ្សិកប្រកបដោយជោគជ័យ។
ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue ចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់ (រូបថត៖ TTXVN)
|
នាយប់ថ្ងៃទី ៩ ខែកញ្ញា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញទៅដល់អាកាសយានដ្ឋាន Vantaa ទីក្រុង Helsinki សាធារណរដ្ឋហ្វាំងឡង់ ចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាហ្វាំងឡង់ លោកស្រី Anu Vehvilainen ។ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាម ក្រោយរយៈពេល ២៨ ឆ្នាំ គឺសំដៅពង្រឹង និងពង្រីកថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយហ្វាំងឡង់និយាយរួម និងជាមួយរដ្ឋសភាហ្វាំងឡង់និយាយដោយឡែក ព្រមទាំងបើកយថាទស្សន៍សហប្រតិបត្តិការថ្មីក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរតំបន់និងអន្តរជាតិ។
មុននោះប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានបញ្ចប់ដំណើរទស្សនកិច្ចការងារនៅ EU និងព្រះរាជាណាចក្រប៊ែលហ្សិកប្រកបដោយជោគជ័យផងដែរ៕