ប្រធានរដ្ឋសភា៖ អ្នកដែលដាំព្រៃឈើត្រូវតែរស់បានពីព្រៃ ហើយទទួលបានទ្រព្យសម្បត្តិពីព្រៃដែរ
(VOVWORLD) - ក្នុងឱកាសចាប់ផ្តើមនិទាឃរដូវ នាព្រឹកថ្ងៃទី៣០ ខែមករា នៅស្រុក Yen Son ខេត្ត Tuyen Quang ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីបំផុសការប្រឡងប្រណាំង និង “ពិធីបុណ្យតេតដាំដើមឈើ ដើម្បីរំលឹកគុណលោកអ៊ំហូ” និទាឃរដូវ ឆ្នាំថោះ បញ្ចស័ក ២០២៣។
ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា បញ្ហាស្នូលត្រូវសម្រេចឲ្យបាន គឺអ្នកដាំព្រៃឈើត្រូវរស់នៅបានពីព្រៃ ហើយទទួលបានសម្បូរធូធារពីព្រៃឈើ (រូបថត៖ Le Tuyet/VOV) |
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៣ នេះ ខេត្ត Tuyen Quang ចាំបាច់ត្រូវលើកកំពស់ទំនៀមទម្លាប់នៃមាតុភូមិបដិវត្តន៍ និងសមិទ្ធិផលដែលសម្រេចបាន ក្នុងនោះ ជម្រុញឲ្យបានខ្លាំងក្លាថែមទៀត ចលនាប្រឡងប្រណាំងស្នេហាជាតិ បង្កើតម្លាំងចលករដើម្បីរីកសាយភាយដល់កម្មាភិបាល បក្ខជន និងប្រជាជនគ្រប់ជនជាតិ ដោយប្តេជ្ញាអនុវត្តឱ្យបានពេញលេញ នូវគោលដៅ និងភារកិច្ចដែលបានដាក់ចេញ។ “ពិធីបុណ្យតេតដាំដើមឈើ” គួរតែត្រូវបានផ្សព្វផ្សាយ និងផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រង ការការពារ និងការអភិវឌ្ឍព្រៃឈើ ដើម្បីកសាង “សេដ្ឋកិច្ចបៃតង” និងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយសុខដុមរមនា និងនិរន្តរភាព។
ប្រធានរដ្ឋសភាអញ្ជើញថ្លែងក្នុងពិធី (រូបថត៖ Le Tuyet/VOV) |
“ខ្ញុំស្នើឱ្យស្ថាប័នមជ្ឈិម ជាពិសេសគឺក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ជួយឧបត្ថម្ភខេត្ត Tuyen Quang ជំរុញបន្ថែមទៀតនូវការអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងវិស័យការពារ និងអភិវឌ្ឍន៍ព្រៃឈើ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រៃឈើ ការផ្សារភ្ជាប់ការដាំដុះព្រៃឈើ និងការការពារព្រៃឈើជាមួយនឹងការអភិវឌ្ឍន៍នៃសេវាកម្មបរិស្ថានព្រៃឈើ និងទេសចរណ៍ធម្មជាតិ ថែរក្សាអត្តសញ្ញាណវប្បធម៌ និងការកសាងជនបទថ្មី។ ពោលគឺសម្រេចបាននូវបញ្ហាស្នូលបំផុត៖ អ្នកដាំព្រៃឈើត្រូវតែរស់នៅបានពីព្រៃឈើ និងទទួលបានភាពសម្បូរបែបពីព្រៃឈើ ដោយប្តេជ្ញាសម្រេចគោលដៅនៃការកសាង Tuyen Quang ជាមជ្ឈមណ្ឌលព្រៃឈើអនុវត្តបច្ចេកវិទ្យាខ្ពស់ និងជាមជ្ឈមណ្ឌលផលិតកម្ម និងកែច្នៃឈើនៅតំបន់ទំនាបកណ្តាលនិងតំបន់ព្រៃភ្នំភាគខាងជើង”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។
ប្រធានរដ្ឋសភា និងគណៈប្រតិភូចុចប៊ូតុងបើកឲ្យដំណើរការគម្រោងសាងសង់វិទ្យាល័យ Tuyen Quang (រូបថត៖ Le Tuyet/VOV) |
នាព្រឹកនេះ ប្រធានរដ្ឋសភាបានចូលរួមពិធីបើកការដ្ឋានសាងសង់ វិទ្យាល័យ Tuyen Quang ផងដែរ៕