ប្រធានរដ្ឋសភាកម្ពុជាទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាម
|
ប្រធានរដ្ឋសភាកម្ពុជាទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាម |
(VOV)_នារសៀលថ្ងៃទី១០ មិថុនា ក្នុងឱកាសអញ្ជើញមកដល់រាជធានីភ្នំពេញ
(កម្ពុជា) ចូលគោរពវិញ្ញាណក្ខ័ន្ឌ សម្តេចអគ្គមហាពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធ
សភា និងប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាវៀតណាម លោក
Nguyen Sinh Hung បានមានជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេច
ហេងសំរិន។ នៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានផ្ញើសេចក្ដីរំលែក
មរណទុក្ខដ៏សែនក្រៀមក្រំ របស់អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក
Nguyen Phu Trong ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ចំពោះព្រះមហាក្សត្រ ប្រជាជនកម្ពុជា
និងក្រុមគ្រួសារនៃសព។ លោក Nguyen Sinh Hung បានវាយតំលៃខ្ពស់ចំពោះ
ការរួមវិភាគទានរបស់សម្តេចជា ស៊ីម ចំពោះប្រទេស និងប្រជាជនកម្ពុជា។ ទន្ទឹម
នឹងនោះ លោកក៏បានសង្កត់ធ្ងន់ថា៖ សម្តេចជា ស៊ីម បានរួមវិភាគដ៏សែនសំខាន់
ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា។ ប្រធានរដ្ឋសភាទាំងពីររូបសុទ្ធតែឯក
ភាពអំពីការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងទ្វាភាគីដ៏ល្អប្រសើរ មិត្តភាពប្រពៃណី
កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់
ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកសកម្មចូលក្នុងសន្តិភាព ស្ថិរភាព កិច្ចសហ
ប្រតិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ៕