ប្រធានរដ្ឋសភាកម្ពុជានឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
|
ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន និងសម្មភាគីវៀតណាម លោក Nguyen Sinh Hung (Image: dangcongsan.vn) |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសផាវៀតណាម លោក Nguyen Sinh Hung គណះប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកប្រធានរដ្ឋសភា និងជាប្រធានរណសិរ្យ សាមគ្គីភាពនិងអភិវឌ្ឍន៍មាតុប្រទេសកម្ពុជា សម្ដេច
ហេងសំរិន នឹងមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ មករាឆ្នាំ
២០១៤។ នេះគឺជាសេចក្ដីជូនដំណឹងរបស់គណះកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម នាថ្ងៃទី២មករា។
ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ ដោយទិសស្លោក៖អ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែង ទំនាក់ទំនងនៃប្រទេស
ទាំងពីរ ត្រូវបានពង្រឹងនិងពង្រីកលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងអោយប្រជាជននៃប្រទេសទាំងពីរ៕