ប្រធានរដ្ឋសភាកូរ៉េខាងជើង នឹងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង
(VOVWORLD) -ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា លោក Kim Yong Nam ប្រធានក្រុមប្រឹក្សាប្រជាជនកំពូល (រដ្ឋសភា) នៃកូរ៉េខាងជើង នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ៩ ដល់ ថ្ងៃទី ១១ កុម្ភៈ។
ប្រធានរដ្ឋសភាកូរ៉េខាងជើង នឹងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង |
លោក Kim Yong Nam នឹងទៅកាន់កូរ៉េខាងត្បូងក្នុងមុខងារជាប្រមុខគណប្រតិភូជាន់ខ្ពស់របស់រ៉េខាងជើង ដែលអញ្ជើញចូលរួមមហោស្រពរដូវរងារ ដែលបានប្រព្រឹត្តិទៅនៅ Pyeongchang ប្រទេសកូរ៉េខាងត្បូង។
មុននោះ កូរ៉េខាងជើងបានឯកភាពចាត់បញ្ជូនកីឡាករ មន្ត្រីជាន់ខ្ពស់សិល្បករនិងអ្នកគាំទ្រចូលរួមមហោស្រពរដូវរងារនៅកូរ៉េខាងត្បូងផងដែរ៕