ប្រធានរដ្ឋសភាកូរ៉េខាងជើងនឹងចូលរួមពិធីបើក World Cup ២០១៨ នៅរុស្ស៊ី

(VOVWORLD) - ប្រធានគណៈប្រធានក្រុមប្រឹក្សាប្រជាជនកំពូល (រដ្ឋសភា) ស.ប.ប.ក.លោក Kim Yong-nam នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីដើម្បីចូលរួមពិធីបើក វគ្គផ្ដាច់ព្រ័ត្រ World Cup ២០១៨ នាថ្ងៃទី ១៤ មិថុនា។ 
ប្រធានរដ្ឋសភាកូរ៉េខាងជើងនឹងចូលរួមពិធីបើក World Cup ២០១៨ នៅរុស្ស៊ី  - ảnh 1 ប្រធានរដ្ឋសភាកូរ៉េខាងជើងនឹងចូលរួមពិធីបើក World Cup ២០១៨ នៅរុស្ស៊ី 

ប្រធានគណៈប្រធានក្រុមប្រឹក្សាប្រជាជនកំពូល (រដ្ឋសភា) ស.ប.ប.ក.លោក Kim Yong-nam នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីដើម្បីចូលរួមពិធីបើក វគ្គផ្ដាច់ព្រ័ត្រ World Cup ២០១៨ នាថ្ងៃទី ១៤ មិថុនា។ ក្រៅពីនោះ អ្នកប្រមុខស្ថា ប័ន្ធនីតិបញ្ញតិ្ត ស.ប.ប.ក. អាចដំណើរការចរចាសំខាន់ៗ ប៉ុន្តែ គ្មានព័ត៌មានជាក់ ស្តែងណាមួយឡើយ។ មុននេះ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅទីក្រុង ព្យុងយ៉ាងនាថ្ងៃទី ៣១ ឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey  Lavrov បានផ្ញើសេចក្តីអញ្ជើញបំពេញ ទស្សនកិច្ចនៅរុស្ស៊ីរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅកាន់ថ្នាក់ដឹកនាំ ស.ប.ប.ក. លោក  Kim Jong-un។ ទីកន្លែងនិងពេលវេលាប្រព្រឹត្តទៅការចរចាអាចជាវេទិកាសេដ្ឋកិច្ចអាស៊ីបូព៌ារនៅទីក្រុង Vladivostok នាខែកញ្ញាខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ