ប្រធានរដ្ឋសភាកូរ៉េខាងត្បូងចាប់ផ្ដើម​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅ​វៀតណាម

(VOVWORLD) - ប្រធានរដ្ឋសភាលោក Park Byeong-Seug នឹងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan  ជួបសវនាការជាមួយនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងចូលជួបសម្ដែងការគួរសមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong។
ប្រធានរដ្ឋសភាកូរ៉េខាងត្បូងចាប់ផ្ដើម​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅ​វៀតណាម - ảnh 1 ប្រធានរដ្ឋសភាលោក Park Byeong-Seug (រូបថត៖ TTXVN)

តបតាមការអញ្ជើញ របស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោកស្រី Nguyen Thi Kim Ngan គណៈ ប្រតិភូជាន់ខ្ពស់ នៃរដ្ឋសភាកូរ៉េខាងត្បូង ដឹកនាំដោយប្រធានរដ្ឋសភាលោក Park Byeong-Seug និងភរិយាអញ្ជើញមកបំពេញទស្សនកិច្ចការងារជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២០។ ក្នុងក្រប ខ័ណ្ឌ នៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភា កូរ៉េខាងត្បូង លោក Park Byeong-Seug នឹងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan  ជួបសវនាការជាមួយនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងចូលជួបសម្ដែងការគួរសមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong។ ក្នុងឱកាសនេះ គណៈប្រតិភូកូរ៉េខាងត្បូង នឹងអញ្ជើញទៅទស្សនារោងចក្រ Samsung វៀតណាម នៅខេត្ត Bac Ninh និងទៅទស្សនាខេត្ត Ninh Binh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ