ប្រធានរដ្ឋសភាកូរ៉េខាងត្បូងជួបសំណេះសំណាលជាមួយនិសិត្សវៀតណាមនៅទីក្រុងហូជីមិញ

ប្រធានរដ្ឋសភាកូរ៉េខាងត្បូងជួបសំណេះសំណាលជាមួយនិសិត្សវៀតណាមនៅទីក្រុងហូជីមិញ - ảnh 1
(រូបថត៖tienphong.com.vn)

(VOVworld) - ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម នាថ្ងៃត្រង់ថ្ងៃ
ទី២០ មិនា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម គណៈប្រតិភូជាន់ខ្ពស់នៃ រដ្ឋសភាកូរ៉េខាងត្បូងដឹកនាំដោយលោកប្រធាន Chung Ui-Hwa បានមានជំនួប
សំណេះសំណាលជាមួយនិសិត្សនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្ស
សាស្ត្រ នៃសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ។នៅទីនេះ លោក Chung Ui-hwa បានសំណេះសំណាលជាមួយកម្មាភិបាល គ្រូបង្រៀន និងនិសិត្សអំពីទំនាក់ទំនង
វៀតណាម កូរ៉េខាងត្បូងក្នុងកំរាស់ប្រវត្តិសាស្ត្រនៃប្រទេសទាំង២និងក្រោយ២៣ឆ្នាំ
បង្កើតទំនាក់ទំនងការទូត ក៏ដូចជាអំពីទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងនាពេលអនា
គត។តាមលោក Chung Ui-hwa ថា វៀតណាមនិងកូរ៉េខាងត្បូងមានលក្ខណៈ
វប្បធម៌ ប្រវត្តិសាស្ត្រប្រហាក់ប្រហែលគ្នា ដូច្នេះហើយនេះគឺជាគ្រិះស្ថានដើម្បី
ភាគីទាំង២បន្តអភិវឌ្ឍន៍ទំនាក់ទំនងកាន់តែស្អិតរមួត។ជំនាន់វ័យក្មេង ជាពិសេស
គឺនិសិត្ស នឹងជាមូលដ្ឋានដើម្បីវៀតណាម កូរ៉េខាងត្បូងបង្កើនបន្ថែមការជួបប្រា
ស្រ័យអំពីវប្បធម៌ អប់រំ និងសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ