ប្រធានរដ្ឋសភាថ្មីរបស់អ៊ីស្រាអែលអំពាវនាវឲ្យបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាបន្ទាន់
(VOVWORLD) - ថ្លែងមតិនៅក្នុងរដ្ឋសភាអ៊ីស្រាអែលបន្ទាប់ពីជាប់ឆ្នោត ប្រធានរដ្ឋសភាថ្មីលោក Benny Gantz បានអំពាវនាវឲ្យបង្កើតរដ្ឋាភិបាលសាមគ្គីភាពបន្ទាន់មួយ។
ប្រធានរដ្ឋសភាថ្មីរបស់អ៊ីស្រាអែលលោក Benny Gantz (រូបថត៖ Xinhua/TTXVN) |
ដោយមានសំឡេងគាំទ្រចំនួន ៧៤ និងសំឡេងប្រឆាំងចំនួន ១៨ គូប្រជែងរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu គឺលោក Benny Gantz មេដឹកនាំគណបក្សខៀវ - ស ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាមានអាសនៈចំនួន ១២០ របស់អ៊ីស្រាអែលនាថ្ងៃទី ២៦ ខែមីនានេះ នៅក្នុងបំរ៉ែបំរួលដែលមិនបានរំពឹងទុក ដែលអាចនាំមកឲ្យមានសម្ព័ន្ធភាពជាបន្ទាន់រវាងលោកទាំងពីរដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃជំងឺរាតត្បាត COVID-19។
ថ្លែងមតិនៅក្នុងរដ្ឋសភាអ៊ីស្រាអែលបន្ទាប់ពីជាប់ឆ្នោត ប្រធានរដ្ឋសភាថ្មីលោក Benny Gantz បានអំពាវនាវឲ្យបង្កើតរដ្ឋាភិបាលសាមគ្គីភាពបន្ទាន់មួយ។ នាបច្ចុប្បន្ននេះ ព័ត៌មានលំអិតអំពីរដ្ឋាភិបាលបន្ទាន់នេះ មិនទាន់ច្បាស់លាស់ទេ ហើយការរៀបចំណាមួយគ្រាន់តែជាការបណ្តោះអាសន្ន ហើយអូសបន្លាយរហូតដល់អ៊ីស្រាអែលឆ្លងផុតពេលវេលាអាក្រក់បំផុតនៃជំងឺរាតត្បាតសកលCOVID-19៕