ប្រធានរដ្ឋសភានៃ Venezuela ជាប់ឆ្នោតជាថ្មីម្តងទៀត

(VOVworld) – នាថ្ងៃទី ៥ មករា សមមិត្តមួយនាក់របស់ប្រធានាធិបតី Venezuela
លោក  Hugo Chavez លោក Diosdado Cabello បានជាប់ឆ្នោតជាប្រធានរដ្ឋសភា
នៃប្រទេសនេះជាថ្មីម្តងទៀត។ តាមរដ្ឋធម្មនុញ្ញរបស់ Venezuela គឺ ៖ ប្រធានរដ្ឋ
សភានឹងកាន់អំណាចជាបណ្តោះអាសន្ន ក្នុងករណី ប្រធានាធិបតីមិនអាចដឹក
នាំប្រទេសបាន។ បន្ទាប់នោះ  ប្រធានរដ្ឋសភានឹង​សម្រេចដំណើរការបោះឆ្នោត
ប្រធានាធិ បតីថ្មី ក្នុងរយៈពេល ៣០ ថ្ងៃ។ ប៉ុន្តែ លោក Cabello បានអះអាងថា៖
ប្រធានាធិបតី Chavez បន្តកាន់អំណាចក្នុងអណត្តិថ្មី (២០១៣-២០១៩) ដោយ
មិនអើពើ ជំងឺដ៏ធ្ងន់ធ្ងររារាំងដំណើរពិធីសច្ចាប្រនិធានទទួលដំណែងចំកាល
កំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ