ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាផ្ញើសារលិខិតរំលែកទុក្ខចំពោះមរណភាពរបស់អតីតអគ្គលេខាបក្ស Le Kha Phieu
(VOVWORLD) - នាថ្ងៃទី ៩ ខែសីហា ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា សម្តេច ហេង សំរិន និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយឈុំ បានផ្ញើសារលិខិតរំលែកទុក្ខជូនដល់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ចំពោះមរណភាពរបស់អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Le Kha Phieu។
ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន (រូបថតៈ VOV) |
ក្នុងសារលិខិតរំលែកទុក្ខ ប្រ ធាន រដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជាសម្តេចហេង សំរិន បានសង្កត់ធ្ងន់ថា៖ “មរណភាណរបស់អតីតលេខាបក្សកុម្មុយ និស្តវៀតណាមលោក Le Kha Phieu គឺជាការបាត់បង់ដ៏ធំធេង នៃថ្នាក់ដឹកនាំដ៏ឆ្នើមនិងឈ្លាសវៃរបស់បក្ស រដ្ឋ និងប្រជាជនវៀត ណាម ក៏ដូចជា ការបាត់បង់មិត្តល្អរបស់កម្ពុជា ដែលលោក Le Kha Phieu បានចូលរួមចំណែកស្តា កសាង អភិវឌ្ឍន៍ និងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជម្រុញ លើកកម្ពស់ទំនាក់ទំនង សហប្រតិបត្តិការជិតស្និទ្ធក្នុងស្មារតីមិត្តភាពជាមួយកម្ពុជា។ តាងនាមរដ្ឋសភាកម្ពជា និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវសមានចិត្តនិងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ក៏ដូចជា ក្រុមគ្រួសារសពអតីតលេខាបក្ស Le Kha Phieu ផងដែរ”៕