ប្រធានរដ្ឋសភាបង់ក្លាដែសបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

(VOVWORLD) - នាថ្ងៃទី ២៤ កក្កដា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបង់ក្លាដែស ដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Shirin Sharmin Chaudhury បានអញ្ជើញចាកចេញពីរដ្ឋធានីហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាមចាប់ពីថ្ងៃទី ២០ ដល់ទី ២៤ កក្កដា ឆ្នាំ ២០១៧ តាមសេចក្តីអញ្ជើញ របស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។ 
ប្រធានរដ្ឋសភាបង់ក្លាដែសបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1 ប្រធានរដ្ឋសភាបង់ក្លាដែសបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

(VOVworld) – នាថ្ងៃទី ២៤ កក្កដា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបង់ក្លាដែស ដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Shirin Sharmin Chaudhury បានអញ្ជើញចាកចេញពីរដ្ឋធានីហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាមចាប់ពីថ្ងៃទី ២០ ដល់ទី ២៤ កក្កដា ឆ្នាំ ២០១៧ តាមសេចក្តីអញ្ជើញ របស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាម ប្រធានរដ្ឋសភាបង់ក្លាដែស លោកស្រី Shirin Sharmin Chaudhury បានជួបចរចារជាមួយសមភាគី ប្រទេសម្ចាស់ផ្ទះលោកស្រី Nguyen Thi Kim Ngan ជួបសម្តែងការគួរសមជាមួយ ថ្នាកឹកនាំបក្សនិងរដ្ឋវៀតណាម។ តាមរយៈបណ្ដាការចរចារនិងការសន្ទនា ភាគី ទាំងពីរបានឯកភាពបន្តសហការគាំទ្រគ្នាទៅវិញទៅមកនៅបណ្ដាវេទិការក្នុង តំបន់និងអន្តរជាតិ។ នាពេលខាងមុខ បង់ក្លាដែសនិងវៀតណាមនឹងជំរុញការ ចែករំលែកបទពិសោធន៍ គាំទ្រគ្នាទៅវិញទៅមកលើវិស័យសមភាពភេទ កាត់ បន្ថយភាពក្រីក្រនិងសហប្រតិបត្តិការលើវិស័យការពារប្រទេស ជលផល អប់រំ បណ្ដុះបណ្ដាល វប្បធម៌និងទេសចរណ៍។ ភាគីទាំងពីរក៏ខំប្រឹងប្រែងទទួលបាន ទំហំពាណិជ្ជកម្មទ្វេភាគី ១ ពាន់លានដុល្លាអាមេរិកតាមកិច្ចព្រមព្រៀងរវាងថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ