ប្រធានរដ្ឋសភា​បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអាមេរិកឡាទីនចំនួន ៣

(VOVWORLD) - នាយប់ថ្ងៃទី ២៩ ខែមេសា ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានវិលត្រឡប់មកទីក្រុងហាណូយ ដោយបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអាមេរិកឡាទីនចំនួន ៣ គឺសាធារណរដ្ឋគុយបា សាធារណរដ្ឋអាហ្សង់ទីន និងសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើត។
ប្រធានរដ្ឋសភា​បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអាមេរិកឡាទីនចំនួន ៣ - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue ។( រូបភាព៖ VOV)

ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមទៅកាន់សាធារណរដ្ឋគុយបា សាធារណរដ្ឋអាហ្សង់ទីន និងសាធារណរដ្ឋអ៊ុយរ៉ាហ្គាយខាងកើតគឺជាជំហានអនុវត្តគោលនយោបាយកិច្ចការបរទេសសំខាន់នៃមហាសន្និបាតបក្សលើកទី ១៣ នោះគឺពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយដៃគូប្រពៃណីនៅអាមេរិកឡាទីន។ ដោយមានសកម្មភាពចំនួនជិត ៨០ របស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue សកម្មភាពជាង ៤០ របស់សមាជិកគណៈប្រតិភូមកពីក្រសួង ស្ថាប័នមជ្ឈឹមនិងមូលដ្ឋាន សហគ្រាស និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជិត ៣០ ត្រូវបានចុះហត្ថលេខា ដំណើរទស្សនកិច្ចនេះទទួលបានលទ្ធផលជាក់ស្តែងនិងគ្រប់ជ្រុងជ្រោយលើគ្រប់បណ្តាញបក្ស រដ្ឋាភិបាល រដ្ឋសភា ការជួបប្រាស្រ័យរវាងប្រជាជន និងលើគ្រប់សសសរស្តម្ភ ចាប់ពីទំនាក់ទំនងនយោបាយ ការទូតសភា កិច្ចសហប្រតិបត្តិការសភា ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា បណ្តុះបណ្តាល ការផ្លាស់ប្តូរវប្បធម៌ - សិល្បៈ កិច្ចសហប្រតិបត្តិការក្នុងស្រុក ការជួយប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

ដំណើរទស្សនកិច្ចនេះជួយពពង្រឹងទំនុកទុកចិត្តជាន់ខ្ពស់ និងបង្កើតបរិយាកាសនយោបាយអំណោយផលដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយនាពេលខាងមុខ ទន្ទឹមនឹងនើ បើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសទាំងបីនិយាយដោយឡែក និងជាមួយតំបន់អាមេរិកឡាទីននិយាយរួម៕     

ប្រតិកម្មទៅវិញ

ផ្សេងៗ