ប្រធានរដ្ឋសភាបញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងនិងម៉ីយ៉ាន់ម៉ា

ប្រធានរដ្ឋសភាបញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងនិងម៉ីយ៉ាន់ម៉ា - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung រួមជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង Kang Chang Hee(vov.vn)



        VOV-នារសៀលថ្ងៃទី២៦កក្កដា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen
Sinh Hung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានត្រឡប់មក​
ទីក្រុង​ហា​ណូយវិញ បញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េ
ខាង​ត្បូងតាម​សេចក្តី​អញ្ជើញរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង Kang Chang Hee
និង​ប្រទេស​ម៉ីយ៉ាន់ម៉ា​តាម​​សេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាម៉ីយ៉ាន់ម៉ា Khin
Aung Myint។ ក្នុង​កាលៈទេសៈ​​ដែល​ទំនាក់ទំនងរវាងវៀតណាមជាមួយកូរ៉េខាង
ត្បូងនិង​ម៉ីយ៉ាន់ម៉ាកំពុង​អភិវឌ្ឍន៍យ៉ាងល្អប្រសើរ ដំណើរទស្សនកិច្ចរបស់ប្រធាន
រដ្ឋសភា​វៀតណាមលោក Nguyen Sinh Hung បន្តអះអាងគោលនយោបាយមុន
ក៏ដូចជា​ក្រោយរបស់វៀតណាម​គឺ​គោរពបង្កើនទំនាក់ទំនងមិត្តភាពកិច្ច
សហប្រតិបត្តិការលើច្រើនវិស័យរវាងរដ្ឋរដ្ឋសភា​វៀតណាមជាមួយរដ្ឋ រដ្ឋសភា
កូរ៉េខាងត្បូងនិង​ម៉ីយ៉ាន់ម៉ា។​ មិនត្រឹមតែជំរុញនិងធ្វើឲ្យ​ស៊ីជម្រៅ​ថែមទៀតទំនាក់
ទំនង​សហប្រតិបត្តិ​​ការ​មិត្តភាពប៉ុណ្ណោះទេ ថែមទាំងដំណើរ​ទស្សនកិច្ចរបស់
ប្រធាន​រដ្ឋសភា Nguyen Sinh Hung បានបន្សល់ទុកនូវ​របត់​ប្រវត្តិសាស្ត្រ រួម​ចំណែក​
ដ៏​សំខាន់ទៅក្នុងការលើកកំពស់ទំនាក់ទំនងការទូតរដ្ឋសភា​និងជំរុញកិច្ច
សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគវប្បធម៍រវាងវៀតណាមជា​មួយកូរ៉េខាងត្បូងនិងម៉ីយ៉ាន់ម៉ាទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ