ប្រធានរដ្ឋសភាបានអញ្ជើញចូលរួមនិងជូនអំណោយក្នុងទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅសង្កាត់ Quan Thanh ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ

(VOVWORLD) - អញ្ជើញចូលរួមក៏មានវត្តមានអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man; នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam និងតំណាងប្រជាជនជាង ២០០ គ្រួសារ ដែលរស់នៅក្នុងតំបន់។

ប្រធានរដ្ឋសភាបានអញ្ជើញចូលរួមនិងជូនអំណោយក្នុងទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅសង្កាត់ Quan Thanh ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចូលរួមទិវាមហាសាមគ្គីជនជាតិទាំងមូលនៅសង្កាត់ Quan Thanh ស្រុក Ba Dinh ទីក្រុងហាណូយ (រូបថត៖ quochoi.vn)

នាយប់ថ្ងៃទី ១៣ ខែវិច្ឆិកា នៅក្រុមប្រជាជនទី ៦ សង្កាត់ Quan Thanh ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមទិវាមហាសាមគ្គីជនជាតិទាំងមូល។ អញ្ជើញចូលរួមក៏មានវត្តមានអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man; នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam និងតំណាងប្រជាជនជាង ២០០ គ្រួសារ ដែលរស់នៅក្នុងតំបន់។

ថ្លែងមតិនៅទីនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២១ គឺជាឆ្នាំពោរពេញទៅដោយការលំបាកសម្រាប់វៀតណាម ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩។ ថ្វីត្បិតដូច្នេះក៏ដោយ ក្រោមការដឹកនាំរបស់បក្សនិងរដ្ឋ ក្រោមការត្រួតពិនិត្យរបស់រដ្ឋសភា ការគ្រប់គ្រងរបស់រដ្ឋាភិបាល និងការស្រុះចិត្តគំនិតរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងរយៈពេល ១០ ខែកន្លងមកនេះ មានការផ្លាស់ប្តូរជាវិជ្ជមាន អតិផរណាបានបន្តរក្សាកម្រិតទាប។

តុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ចត្រូវបានធានា។ ទីផ្សារប្រាក់ស្ថិរភាព; សន្តិសុខសង្គមនិងការពារជាតិ និងសន្តិសុខត្រូវបានធានា; ការងារកិច្ចការបរទេសត្រូវបានពង្រឹង។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញប្រគល់អំណោយជូនតំណាងគ្រួសារដែលមានស្នាដៃក្នុងការកសាងសហគមន៍លំនៅដ្ឋាន; នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងនគរបាលលោក To Lam បានប្រគល់ជូនប្រជាជនក្នុងសង្កាត់ Quan Thanh នូវរទេះរុញ ១០ គ្រឿង កុំព្យូទ័រ ២ គ្រឿង និងឧបករណ៍សម្រាប់បង្ការជំងឺរាតត្បាតកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ