ប្រធានរដ្ឋសភាប៊ុលហ្គារី Rossen Dimitrov Jeliazkov អញ្ជើញទៅទស្សនា និងធ្វើបទបង្ហាញនៅសាកលវិទ្យាល័យជាតិហាណូយ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នាព្រឹកថ្ងៃទី ៩ មករា ប្រធានរដ្ឋសភាប៊ុលហ្គារី Rossen Dimitrov Jeliazkov បានទៅទស្សនាសាកលវិទ្យាល័យជាតិហាណូយ និងធ្វើបទបង្ហាញស្តីពីប្រធានបទ “ទំនាក់ទំនងទ្វេភាគីប៊ុលហ្គារី និងវៀតណាម តាមរយៈកែវកញ្ជក់ទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌”។
ប្រធានរដ្ឋសភាប៊ុលហ្គារី Rosen Dimititrov Zhelyazkov មកទស្សនាសាលប្រពៃណីនៃសាកលវិទ្យាល័យជាតិហាណូយ (រូបថត៖ VOV) |
នៅទីនេះ នាយកសាកលវិទ្យាល័យជាតិហាណូយ លោក Le Quan សង្ឃឹមថា សាកលវិទ្យាល័យជាតិហាណូយ និងសាកលវិទ្យាល័យនានានៃសាធារណៈរដ្ឋប៊ុលហ្គារីនឹងមានឱកាសផ្លាស់ប្តូរ និងសហការយ៉ាងស៊ីជម្រៅថែមទៀតលើវិស័យអប់រំ និងបណ្តុះបណ្តាល ដែលជាមូលដ្ឋាននៃភាពជាដៃគូប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋសភាប៊ុលហ្គារី Rossen Dimitrov Jeliazkov បាននិយាយថា ក្រៅពីគោលដៅនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេសទាំងពីរតែងតែផ្តល់តម្លៃដល់ការអភិវឌ្ឍន៍វប្បធម៌ ដោយឈរលើភាពស្រដៀងគ្នាអំពីប្រវត្តិសាស្ត្រ។ លើវិស័យអប់រំ ប៊ុលហ្គារីចង់ផ្លាស់ប្តូរគ្រូវៀតណាមទៅបង្រៀននៅប៊ុលហ្គារី ដើម្បីផ្សព្វផ្សាយទំនៀមទំលាប់វប្បធម៌ និងអក្សរសាស្រ្តដ៏ល្អរបស់វៀត ណាមដល់ប្រជាជនប៊ុលហ្គារី។
ប្រធានរដ្ឋសភាប៊ុលហ្គារីបានផ្ញើលិខិតជូនពរចំពោះថ្នាក់ដឹកនាំ និងនិស្សិតនៃសកលវិទ្យាល័យជាតិហាណូយ និងបង្ហាញប្រធានបទ “ទំនាក់ទំនងទ្វេភាគីរវាងប៊ុលហ្គារី និងវៀតណាមតាមរយៈកែវភ្នែកនៃជំនាន់សេដ្ឋកិច្ច និងវប្បធម៌” (រូបថត៖ VOV) |
នាព្រឹកមិញនេះដែរ ប្រធានរដ្ឋសភាប៊ុលហ្គារី Rossen Dimitrov Jeliazkov បានទៅទស្សនាសាលាមត្តេយ្យ Viet – Bun មានទីតាំងនៅខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយ៕