ប្រធានរដ្ឋសភាមីយ៉ាន់ម៉ាអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

(VOVWORLD) -នាថ្ងៃទី១០ឧសភា គណប្រតិភូជាន់ខ្ពស់រដ្ឋសភាមីយ៉ាន់ម៉ាដឹកនាំដោយលោក Mahn Win Khaing Than ប្រធានព្រឹទ្ធសភា និងជាប្រធានរដ្ឋសភា បានអញ្ជើញចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។
ប្រធានរដ្ឋសភាមីយ៉ាន់ម៉ាអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1

          (VOV)_នាថ្ងៃទី១០ឧសភា គណប្រតិភូជាន់ខ្ពស់រដ្ឋសភាមីយ៉ាន់ម៉ាដឹកនាំដោយលោក Mahn Win Khaing Than ប្រធានព្រឹទ្ធសភា និងជាប្រធានរដ្ឋសភា បានអញ្ជើញចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៦ឧសភាឆ្នាំ២០១៧។ ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកជំរុញទំនាក់ទំនងប្រពៃណី និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ រវាងវៀតណាមនិងមីយ៉ាន់ម៉ា ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ដែលក្នុងនោះមានការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី បញ្ហាអន្តរជាតិនិងតំបន់ដែលភាកីទាំងពីរយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ