ប្រធានរដ្ឋសភាម៉ារ៉ុកទទួលបដិសណ្ឋារកិច្ចនិងជួបចរចាជាមួយប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan

(VOVWORLD) - នៅជំនួបចរចា ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នានឹងបង្កើនការផ្លាស់ប្ដូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ដឹកនាំជាន់ខ្ពស់។ ភាគីទាំងពីរនឹង បន្តសហប្រតិបតិ្តការគ្នាយ៉ាងស្អិតរមួតនៅវេទិកាអន្តរជាតិនិងតំបន់នានា ជា ពិសេសគឺក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ សហគមន៍ប្រើប្រាស់ភាសាបារាំង និងចលនាមិនចូលបក្សសម្ព័ន្ធ។ 
ប្រធានរដ្ឋសភាម៉ារ៉ុកទទួលបដិសណ្ឋារកិច្ចនិងជួបចរចាជាមួយប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan - ảnh 1 ទិដ្ឋភាពនៃជំនួបចរចារវាងភាគីទាំងពីរ (រូបថត៖ daibieunhandan.vn)

  នាព្រឹកថ្ងៃទី២៨ ខែមីនា នៅអគាររដ្ឋសភាម៉ារ៉ុកនៅរដ្ឋធានី Rabat ពិធី ទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម បានប្រព្រឹត្តទៅយ៉ាង មហោឡារឹតក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាម៉ារ៉ុកលោក Habib El Malki។ បន្ទាប់ពីពិធីទទួល ភាគីទាំងពីរបានដំណើរការចរចា។

        នៅជំនួបចរចា ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នានឹងបង្កើនការផ្លាស់ប្ដូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ដឹកនាំជាន់ខ្ពស់។ ភាគីទាំងពីរនឹង បន្តសហប្រតិបតិ្តការគ្នាយ៉ាងស្អិតរមួតនៅវេទិកាអន្តរជាតិនិងតំបន់នានា ជា ពិសេសគឺក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ សហគមន៍ប្រើប្រាស់ភាសាបារាំង និងចលនាមិនចូលបក្សសម្ព័ន្ធ។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរនឹងជំរុញខ្លាំង សកម្មភាពពន្លឿនវិនិយោគ បង្កើនការជួបប្រាស្រ័យ ការរៀបចំសិក្ខាសាលា វេទិកា ពិព័រណ៍អន្តរជាតិនៅប្រទេសនីមួយៗ ផងដែរ។

        ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើបញ្ហាអន្តរជាតិនិងតំបន់មួយចំនួនដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងនូវគោលជំហរដ៏ឥតងាករេរបស់ វៀតណាមនោះគឺដោះស្រាយជម្លោះអធិបតេយ្យភាពដែនដីដោយសន្តិវិធី ដោយ ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលក្នុងនោះមានធម្មនុញ្ញអង្គការសហ ប្រជាជាតិនិងអនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។

        បន្ទាប់ពីជំនួបចរចា ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានអញ្ជើញធ្វើជា សហអធិបតីក្នុងសន្និសីទកាសែតរួម។ លោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញមានប្រសាសន៍ថា៖

        “តាមរយៈការចរចា ខ្ញុំនិងឯកឧត្តមប្រធានរដ្ឋសភាម៉ារ៉ុកបានឯកភាពគ្នាបន្ត ជំរុញការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ គណៈប្រតិភូនៃស្ថាប័ននានាក្រោមឱវាទ រដ្ឋសភានិងព្រឹទ្ធសភាម៉ារ៉ុក ក៏ដូចជាជំរុញការជួបប្រាស្រ័យរវាងប្រជាជនជាមួយ ប្រជាជន ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។ ចំពោះជំនួបនីមួយៗ យើង ខ្ញុំនឹងជ្រើសរើសប្រធានបទមួយ ដើម្បីអោយរដ្ឋសភាទាំងពីរសិក្សារៀនសូត្រ ចែករំលែកបទពិសោធន៍ជាមួយគ្នា”។

        ជាការឆ្លើយតប ប្រធានរដ្ឋសភាម៉ារ៉ុកលោក Habib El Malki បានសង្កត់ ធ្ងន់ថា៖

        “ដំណើរទៃ្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋសភាវៀតណាមគឺជាការអនុវត្ត ជាក់ស្ដែងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការដែលស្ថាប័នសភានៃប្រទេសទាំងពីរ បានចុះហត្ថលេខាកាលពីឆ្នាំទៅមិញ។ ក្នុងជំនួបចរចាលើកនេះ យើងខ្ញុំសម្រេច បានការយោគយល់គ្នាលើវិស័យជាច្រើនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នសភានៃប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀត ណាមបានសរអោយឃើញថា វៀតណាមគោរពទំនាក់ទំនងជាមួយម៉ារ៉ុក។ វៀត ណាមចាត់ទុកម៉ារ៉ុកជាច្រកទ្វារចូលក្នុងទ្វីបអាហ្វ្រិក ហើយយើងខ្ញុំចាត់ទុកវៀត ណាមជាច្រកទ្វារចូលក្នុងអាស៊ាន”។

ប្រធានរដ្ឋសភាម៉ារ៉ុកទទួលបដិសណ្ឋារកិច្ចនិងជួបចរចាជាមួយប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan - ảnh 2 ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគី (រូបថត៖ daibieunhandan.vn)

       ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅព្រះរាជាណាចក្រម៉ារ៉ុក នារសៀលថ្ងៃទី ២៨ ខែមីនា ភាគីទាំងពីរបានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នានិង កិច្ចសហប្រតិបតិ្តការមួយចំនួន សំដៅជំរុញទំនាក់ទំនងទ្វេភាគីអោយកាន់តែរីក ចម្រើនយ៉ាងខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ