ប្រធានរដ្ឋសភាម៉ូសំប៊ិក ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - នេះជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសវៀតណាមរបស់លោកស្រី Esperanca Laurinda Francisco Nhiuane Bias ក្នុងនាមជាប្រធានរដ្ឋសភានៃប្រទេសម៉ូសំប៊ិក ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាឆ្នាំ ២០២០ មក។
ប្រធានរដ្ឋសភាម៉ូសំប៊ិក ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេស លោក Le Anh Tuan បានស្វាគមន៍ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋ Mozambique និងគណៈប្រតិភូនៅអាកាសយានដ្ឋាន Noi Bai (រូបថត៖ quochoi.vn)
នារសៀលថ្ងៃទី១៨ មិថុនា គណៈប្រតិភូរដ្ឋសភានៃសាធារណៈរដ្ឋម៉ូសំប៊ិក (Mozambique) ដឹកនាំដោយប្រធានរដ្ឋសភានៃសាធារណៈរដ្ឋ Mozambique លោកស្រី Esperanca Laurinda Francisco Nhiuane Bias បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៨  ដល់ថ្ងៃទី ២៣ មិថុនា តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។

នេះជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសវៀតណាមរបស់លោកស្រី Esperanca Laurinda Francisco Nhiuane Bias ក្នុងនាមជាប្រធានរដ្ឋសភានៃប្រទេសម៉ូសំប៊ិក ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាឆ្នាំ ២០២០ និងជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសវៀតណាមរបស់ប្រធានរដ្ឋសភាម៉ូសំប៊ិក។ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាម៉ូសំប៊ិក។

នាល្ងាចថ្ងៃទី១៨ មិថុនា គណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋម៉ូសំប៊ិកបានមកដល់ខេត្ត Quang Ninh ហើយលេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh លោក Nguyen Xuan Ky បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ។

ក្នុងជំនួបនេះ លោកស្រីប្រធានរដ្ឋសភាម៉ូសំប៊ិកបានសង្កត់ធ្ងន់ថា ម៉ូសំប៊ិកបច្ចុប្បន្នជាប្រទេសទី ១១ ក្នុងចំណោមប្រទេស និងតំបន់ដែនដីចំនួន ៧២ ដែលវៀតណាមមានសកម្មភាពវិនិយោគ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្មគឺត្រូវបានជម្រុញយ៉ាងខ្លាំង។ ភាគីទាំងពីរមានគម្រោងសហប្រតិបត្តិការជាច្រើនដើម្បីចែករំលែកបទពិសោធន៍ និងបណ្តុះបណ្តាលក្នុងការអភិវឌ្ឍបច្ចេកទេសកសិកម្មនិងនេសាទ; រក្សាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យអប់រំ និងជំនាញការ។

លោកស្រីប្រធានរដ្ឋសភាម៉ូសំប៊ិកជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជំរុញទំនាក់ទំនងរវាងម៉ូសំប៊ិកនិងវៀតណាមនិយាយរួម និងជាមួយខេត្ត Quang Ninh និយាយដោយឡែក ជាពិសេសលើវិស័យកសិកម្ម និងបច្ចេកវិទ្យាទូរគមនាគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ