ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ជួបធ្វើការជាមួយសហគមន៍អ្នកវិនិយោគវៀតណាមនៅឡាវ

ប្រធានរដ្ឋសភាលោក  Nguyen Sinh Hung ជួបធ្វើការជាមួយសហគមន៍អ្នកវិនិយោគវៀតណាមនៅឡាវ - ảnh 1
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ជួបធ្វើការជាមួយ
សហគមន៍អ្នកវិនិយោគវៀតណាមនៅឡាវ

(VOVworld)-ក្នុងឱកាសចូលរួមមហាសន្និបាត AIPA-35 នាព្រឹកថ្ងៃទី១៧កញ្ញា នៅទី
ក្រុងវៀងច័ន្ទរបស់ឡាវ ប្រធានរដ្ឋសភាវៀតណាម លោក​Nguyen Sinh Hung បានមាន
ជំនួបធ្វើការជាមួយបណ្តាសហគមន៍វិនិយោគិនវៀតណាមនៅឡាវ។ នៅទីនេះ
លោក Nguyen Sinh Hung បានវាយតម្លៃខ្ពស់ ចំពោះរាល់ការខំប្រឹង ប្រែងរបស់សហ
គមន៍អង្គភាពអាជីវកម្មវៀតណាមដែលកំពុងវិនិយោគនៅឡាវ។

        លោក Nguyen Sinh Hung បានអះអាងថា រដ្ឋាភិបាល រដ្ឋសភាវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពពិសេសសម្រាប់ការពង្រឹងនិង
ពង្រីក ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសនិងសហប្រតិបត្តិការ
លើ គ្រប់វិស័យជាមួយឡាវ។ លោក Nguyen Sinh Hung ស្នើឲ្យបណ្តាអង្គភាពអាជី
 វកម្មសាមគ្គីគ្នា ជួយគ្នាធ្វើការរកស៊ី រួមទាំងស្វែងរកនិន្នាការវិនិយោគធ្វើអាជីវកម្មថ្មី សំដៅជម្រុញសកម្មភាពវិនិយោគនៅប្រទេសឡាវ។ លោក Nguyen Sinh Hung មាន
បំណងថា ភាគីឡាវបន្តការជួយឧបត្ថម្ភ បណ្តាអង្គភាពអាជីវកម្មវៀតណាម។ ភាពជោគជ័យរបស់ឡាវក៏ជាភាពជោគជ័យរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ