ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ជួបពិភាគ្សាជាមួយប្រធានរដ្ឋសភាចិនលោក Zhang Dejiang

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាចិនលោក Zhang Dejiang ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានដឹកនាំគណៈប្រតិភូ រដ្ឋសភាវៀត
ណាម  អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។ នារសៀលថ្ងៃទី
២៤ធ្នូ ពិធី ទទួលស្វាគមន៍ប្រធានរដ្ឋសភា លោក Nguyen Sinh Hung និងគណៈ
ប្រតិភូរដ្ឋសភាវៀតណាម បានប្រារព្ធឡើងដ៏មហោឡារឹកនៅមហាសាលប្រជា
ជនក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាចិនលោក Zhang Dejiang ។ បន្ទាប់
ពីពិធីទទួលបដិសណ្ឋារកិច្ចនេះ​ភាគីទាំងពីរបានដំណើរ ការជំនួបពិភាគ្សា។ នៅ
ក្នុងជំនួបនេះ លោក Zhang Dejiang បានស្នើរឲ្យភាគី ទាំងពីរបង្កើតទិសដៅ
អភិវឌ្ឍន៍សម្រាប់ប្រទេសទាំងពីរ និងកុំឲ្យការខ្វែងគំនិតនានា ជះឥទ្ធិពលទៅលើ
ទំនាក់ទំនងនៃប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ជួបពិភាគ្សាជាមួយប្រធានរដ្ឋសភាចិនលោក Zhang Dejiang  - ảnh 1
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung រួម
ជាមួយប្រធានរដ្ឋសភាចិនបានចុះហត្ថលេខាលើកិច្ចព្រម
ព្រៀង សហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ

        រី​ឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានស្នើរ​រដ្ឋសភានៃប្រទេសទាំងពីរ បន្តជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ប្រ ធានរដ្ឋសភាវៀតណាម ក៏បានស្នើរឲ្យថ្នាក់ដឹកនាំចិន រួមជាវៀតណាមដោះស្រាយ
រាល់បញ្ហានៅសេសសល់រវាងប្រទេសទាំងពីរ ដូចជាបញ្ហាស្តីពី អធិបតេយ្យភាព
ដំបន់ដែនដីជាដើម។

        បន្ទាប់ពីការជួបពិភាគ្សានេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh
Hung រួមជាមួយប្រធានរដ្ឋសភាចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ
បត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ នេះជាជាកិច្ចព្រមព្រៀងសហ ប្រតិបត្តិ
ការដំបូងរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ បើកចេញដំណាក់ កាលថ្មី
សម្រាប់ដំណើរការសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនិងប្រជាជន នៃប្រទេស
ទាំងពីរវៀតណាមនិងចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ