ប្រធានរដ្ឋសភាលោក Nguyen Sinh Hung អញ្ជើញចូលរួមពិធីបើកសម្ពោធស្ពាន Cua Dai នៅខេត្ត Quang Nam

ប្រធានរដ្ឋសភាលោក Nguyen Sinh Hung អញ្ជើញចូលរួមពិធីបើកសម្ពោធស្ពាន Cua Dai នៅខេត្ត Quang Nam - ảnh 1
ប្រធានរដ្ឋសភា លោក Nguyen Sinh Hung ថ្លែងមតិក្នុងពិធី


(VOVworld)-នាព្រឹកថ្ងៃទី២៧មិនា នៅទីក្រុង Hoi An ខេត្ត​ Quang Nam បាន​រៀបចំ ពិធីបើកឲ្យដំណើរការស្ពាន Cua Dai និងខ្សែផ្លូវតាមឆ្នេរសមុទ្រ។​  អញ្ជើញ ចូលរូម និងថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បាន លើកច្បាស់
ថា ខ្សែផ្លូវនេះ មានសារៈសំខាន់ទាំងខាងសន្តិសុខការពារជាតិផង និង បានរួម
ចំណែកជួយខេត្ត Quang Nam អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រនិងសេដ្ឋ កិច្ចទេសចរណ៍។
លោក Nguyen Sinh Hung បានស្នើរថា៖

“ខ្ញុំមានបំណងថា ថ្នាក់ដឹកនាំខេត្ត និងស្រុកឆ្នេរសមុទ្រឃើញបាននូវប្រៀបខ្លាំង របស់ខ្លួនដោយសារសំណងនេះនាំមក សម្រាប់អភិវឌ្ឍន៍ក្នុងដំណាក់កាលពី ឥឡូវនេះរហូតដល់ឆ្នាំ២០២០ ឆ្នាំ២០២៥និងឆ្នាំ២០៣០។ ខេត្ត Quang Nam នឹង ក្លាយទៅជាខេត្តរីកចំរើននិងមានការផ្សាភ្ជាប់រវាងខេត្ត​Thua Thien Hue ខេត្ត Da Nang
ខេត្ត Quang Nam ខេត្ត Quang Ngai ខេត្ត Binh Dinh និងខេត្ត​Phu Yen”។

        ក៏ក្នុងព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បាន អញ្ជើញ
ទៅទស្សនានិងដាំដើមឈើអនុស្សាវរីយ៍នៅស្តបរំលឹកវិញ្ញា
ក័្ខន្ធវីរៈអ្នក​ ម្តាយនៅឃុំ Tam Phu ក្រុង​Tam Ky ខេត្ត Quang Nam ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ