ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខេត្ត Hau Giang
(VOVWORLD) - បន្ទាប់ពីបញ្ចប់សម័យប្រជុំលើកទី ៧ នៃរដ្ឋសភានីតិកាលទី ១៥ នាព្រឹកថ្ងៃទី ១ កក្កដា ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងគណៈប្រតិភូរដ្ឋសភាខេត្ត Hau Giang បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខេត្ត Hau Giang ហើយជំនួបនេះត្រូវបានភ្ជាប់បញ្តាញជាមួយទីតាំងចំនួន ៣ ទៀតរបស់ខេត្ត Hau Giang គឺទីក្រុង Nga Bay ស្រុក Chau Thanh និងsស្រុក Chau Than A ផងដែរ។
អ្នកបោះឆ្នោតបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥ ដោយបានបញ្ចប់ផែនការដែលបានដាក់ចេញ ហើយនេះគឺជាសម័យប្រជុំដែលមានខ្លឹមសារច្រើនជាងគេលើការងារនីតិបញ្ញត្តិក្នុងសម័យប្រជុំមួយ ចាប់តាំងពីដើមអាណត្តិរហូតមកដល់បច្ចុប្បន្ន។ ជាពិសេស ការងារបុគ្គលិកត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងស្របតាមបទប្បញ្ញត្តិរបស់បក្ស និងច្បាប់រដ្ឋ។ អ្នកបោះឆ្នោតអបអរសាទរលោក Tran Thanh Man ដែលជាប់ឆ្នោតជាប្រធានរដ្ឋសភា។
ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅ Hau Giang។ រូបថត៖ VOV |
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានប្រកាសលទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី១៥ តាមនោះ សេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តនានា ត្រូវបានរដ្ឋសភាពិចារណា និងអនុម័តក្នុងសម័យប្រជុំនេះ ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម និងវិស័យជាច្រើន ហើយទទួលបានការចាប់អារម្មណ៍តាមដានរបស់ប្រជាជនទូទាំងប្រទេស៕