ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតសវនកម្មរដ្ឋ
(VOVWORLD) - នាព្រឹកថ្ងៃទី ១១ កក្កដា នៅទីក្រុងហាណូយ សវនកម្មរដ្ឋបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតសវនកម្មរដ្ឋ (១៩៩៤-២០២៤) និងទទួលបមេដាយពលកម្មថ្នាក់ទី១។
ប្រធានរដ្ឋសភា លោក Tran Thanh Man អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធិផលលេចធ្លោរបស់សវនកម្មរដ្ឋនាពេលថ្មីៗនេះ ដោយស្នើថា នាពេលខាងមុខ ផ្នែកនឹងផ្តោតលើអាទិភាពអនុវត្តគោលដៅសំខាន់ៗ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ សវនកម្មរដ្ឋ ដល់ឆ្នាំ ២០៣០។
“វិស័យសវនកម្មត្រូវតែ “ក្តាប់ជាប់ជានិច្ច និងអនុវត្តឲ្យបានត្រឹមត្រូវនូវមុខងារ ភារកិច្ច និងអំណាចរបស់ខ្លួន ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ ច្បាប់ និងបទប្បញ្ញត្តិ ត្រូវតែប្រើប្រាស់ និងគ្រប់គ្រងអំណាចប្រកបដោយប្រសិទ្ធភាព ដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន”។ បន្តពង្រឹងនិងសុក្រិតក្របខ័ណ្ឌច្បាប់ ដើម្បីឱ្យប្រតិបត្តិការសវនកម្មរដ្ឋកាន់តែមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត ត្រូវស្រាវជ្រាវ និងពិនិត្យច្បាប់សវនកម្មរដ្ឋ ដើម្បីស្នើទៅរដ្ឋសភា ដើម្បីពិចារណាលើការធ្វើវិសោធនកម្ម និងបំពេញបន្ថែមទាន់ពេលវេលា ធានាបាននូវការអនុលោមតាមការអនុវត្តប្រតិបត្តិការ និងធ្វើសមកាលកម្មជាមួយប្រព័ន្ធច្បាប់បច្ចុប្បន្ន"។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋសភា។
ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញបំពាក់មេដាយពលកម្ម ថ្នាក់ទី១ លើទង់ប្រពៃណីរបស់ស្ថាប័នសវនកម្មរដ្ឋ (រូបថត៖ VOV) |
ប្រធានរដ្ឋសភាបានកត់សម្គាល់ថា ផ្នែកសវនកម្មត្រូវពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការសម្របសម្រួលរវាងសវនកម្មរដ្ឋ ស្ថាប័ននៃរដ្ឋសភា និងស្ថាប័នពាក់ព័ន្ធ។ សមាហរណកម្មអន្តរជាតិសកម្មក្នុងវិស័យសវនកម្មរដ្ឋ; ពង្រឹងតួនាទី និងកិត្យានុភាពសវនកម្មរដ្ឋក្នុងប្រព័ន្ធស្ថាប័នរដ្ឋវៀត ណាម និងក្នុងប្រព័ន្ធទីភ្នាក់ងារសវនកម្មអន្តរជាតិ៕