ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Nam Dinh
(VOVWORLD) - អញ្ជើញថ្លែងមតិដឹកនាំ ប្រធានរដ្ឋសភាលោក Tran Thanh Man បានទទួលស្គាល់លទ្ធផលវិជ្ជមានក្នុងការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេលថ្មីៗនេះ។
ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញថ្លែងមតិដឹកនាំ (រូបថត៖ Thong Nhat/TTXVN) |
នាព្រឹកថ្ងៃទី ១០ សីហា នៅទីក្រុង Nam Dinh ប្រធានរដ្ឋសភា លោក Tran Thanh Man បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Nam Dinh អំពីលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សខេត្តលើកទី ២០ ចាប់ពីដើមអាណត្តិមកដល់បច្ចុប្បន្ន និងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៤; ទិសដៅនិងភារកិច្ចសំខាន់ៗ ចាប់ពីពេលនេះរហូតដល់ដំណាច់អាណត្តិ ២០២០ - ២០២៥។ អញ្ជើញថ្លែងមតិដឹកនាំ ប្រធានរដ្ឋសភាលោក Tran Thanh Man បានទទួលស្គាល់លទ្ធផលវិជ្ជមានក្នុងការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេលថ្មីៗនេះ។ លោកប្រធានរដ្ឋសភាបានស្នើឱ្យខេត្ត Nam Dinh បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ២០ របស់ខេត្ត ដោយខិតខំដើម្បីក្លាយជាប៉ូលអភិវឌ្ឍន៍ដ៏សំខាន់នៃតំបន់ដីសណ្តរទន្លេក្រហម; ដាក់ពង្រាយកម្មវិធីគោលដៅជាតិ និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា និងរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព៕