ប្រធានរដ្ឋសភាលោក Tran Thanh Man អបអរសាទរប្រធានរដ្ឋសភាអ៊ីរ៉ង់
(VOVWORLD) - ក្នុងឱកាសដែលលោក Mohammad Bagher Ghalibaf ជាប់ឆ្នោតជាប្រធានរដ្ឋសភានីតិកាលទី១២ នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានផ្ញើលិខិតអបអរសាទរ។
ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf (រូបថត៖ AFP/TTXVN) |
ក្នុងលិខិតនោះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានសម្តែងនូវក្តីសប្បាយរីករាយដែលក្នុងរយៈពេលថ្មីៗនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអ៊ីរ៉ង់ និយាយរួម និងរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក បន្តបានពង្រឹង និងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ជាពិសេសគឺដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានរដ្ឋសភាអ៊ីរ៉ង់ក្នុងឆ្នាំ ២០១៨ និងដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់របស់ប្រធានរដ្ឋសភាវៀតណាមនៅឆ្នាំ ២០២៣បាននាំមកនូវសន្ទុះថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងសភាទាំងពីរ។ ប្រធានរដ្ឋសភា លោក Tran Thanh Man ជឿជាក់ថា នាពេលខាងមុខ ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនឹងកាន់តែរឹងមាំថែមទៀត រួមចំណែកក្នុងការអភិវឌ្ឍនូវកិច្ចសហប្រតិបត្តិការវៀតណាម-អ៊ីរ៉ង់ ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជនទាំងពីរនៃប្រទេសទាំងពីរ៕