ប្រធានរដ្ឋសភាលោក Vuong Dinh Hue៖ ក្រុមហ៊ុនភាគហ៊ុនចម្រាញ់គីមីឥន្ធនៈ Binh Son បានបញ្ជាក់ជាជំហានៗនូវឋានៈ របស់ Petrovietnam លើឆាកអន្តរជាតិ

(VOVWORLD) - លោកប្រធានរដ្ឋសភា Vuong Dinh Hue ក៏បានស្នើឱ្យក្រុមហ៊ុនភាគហ៊ុនចម្រាញ់ គីមីឥន្ធនៈ Binh Son លើកកំពស់សមត្ថ ភាព ហើយបង្កើនការអនុវត្តដំណោះស្រាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីរួមចំណែកលើកកំពស់ផលិតភាពការងារ កម្រិត សុវត្ថិភាព គុណភាពផលិតផល កាត់បន្ថយថ្លៃដើមផលិតកម្ម ធានាជីវភាពសម្រាប់ កម្មាភិបាលនិងបុគ្គលិក។ 

ប្រធានរដ្ឋសភាលោក Vuong Dinh Hue៖ ក្រុមហ៊ុនភាគហ៊ុនចម្រាញ់គីមីឥន្ធនៈ Binh Son បានបញ្ជាក់ជាជំហានៗនូវឋានៈ របស់ Petrovietnam លើឆាកអន្តរជាតិ - ảnh 1លោកប្រធានរដ្ឋសភា Vuong Dinh Hue ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VOV)
នារសៀលថ្ងៃទី២៥ ខែកក្កដា នៅខេត្ត Quang Ngai ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងក្រុមការងារមជ្ឈិមបានអញ្ជើញទៅទស្សនា និងធ្វើការនៅ ក្រុមហ៊ុនភាគហ៊ុនចម្រាញ់គីមីឥន្ធនៈ Binh Son (BSR)។ ថ្លែងមតិក្នុងជំនួបធ្វើការនេះ លោកប្រធានរដ្ឋសភាបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុនប្រេង ឧស្ម័នវៀតណាម (PVN) បន្ត ផ្លាស់ប្ដូរថ្មី លើកកំពស់ការងារអភិបាលកិច្ចអាជីវកម្ម ដោយឈរលើមូលដ្ឋាននៃការ កសាងយុទ្ធសាស្ត្រ និងផែនការអនុវត្តការផ្លាស់ប្តូរឌីជីថលឲ្យបានសមស្របនឹង លក្ខណៈនៃ ឧស្សាហកម្មប្រេងឧស្ម័នជាមួយនឹងកម្រិតបច្ចេកទេសខ្ពស់ និងគំរូអាជីវ កម្មនៅលើផ្លាតហ្វមឌីជីថល។
លោកប្រធានរដ្ឋសភា Vuong Dinh Hue ក៏បានស្នើឱ្យក្រុមហ៊ុនភាគហ៊ុនចម្រាញ់ គីមីឥន្ធនៈ Binh Son លើកកំពស់សមត្ថភាព ហើយបង្កើនការអនុវត្តដំណោះស្រាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីរួមចំណែកលើកកំពស់ផលិតភាពការងារ កម្រិត សុវត្ថិភាព គុណភាពផលិតផល កាត់បន្ថយថ្លៃដើមផលិតកម្ម ធានាជីវភាពសម្រាប់ កម្មាភិបាលនិងបុគ្គលិក។ ទន្ទឹមនឹងនោះ ប្រមូលផ្តុំធនធានទាំងអស់ដើម្បីអនុវត្តន៍ គម្រោងលើកកម្រិត និងពង្រីករោងចក្រចម្រាញ់ប្រេង Dung Quat ដើម្បីធានាការ បង្កើតមជ្ឈមណ្ឌលចម្រាញ់គីមីឥន្ធនៈជាតិនៅ Dung Quat ព្រមទាំងរួមចំណែក ពង្រីកខ្សែសង្វាក់តម្លៃប្រេងឧស្ម័ន បញ្ជាក់ពី ការអភិវឌ្ឍប្រកបដោយចីរភាពនៃ ឧស្សាហកម្មប្រេងឧស្ម័នរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ