ប្រធានរដ្ឋសភាលោក Vuong Dinh Hue ចុះសួរសុខទុក្ខ ពូនពរឆ្នាំថ្មីប្រជានេសាទខេត្ត Quang Binh
(VOVWORLD) - នាព្រឹកថ្ងៃទី ៨ មករា នៅខេត្ត Quang Binh ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញចុះសួរសុខទុក្ខ ជូនពរឆ្នាំថ្មីប្រជានេសាទនៅឃុំ Bao Ninh ទីក្រុង Dong Hoi ហើយទៅសួរសុខទុក្ខគ្រួសារគោលនយោបាយ ជនក្រីក្រ កម្មករ និយោជិតដែលជួបការលំបាកនៅស្រុក Quang Ninh។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue សួរសុខទុក្ខ ជូនពរឆ្នាំថ្មីដល់អ្នកនេសាទនៅឃុំ Bao Ninh ទីក្រុង Dong Hoi។ (រូបថត៖ TTXVN) |
នៅកន្លែងចតទូក Cua Phu ឃុំ Bao Ninh ទីក្រុង Dong Hoi ប្រធានរដ្ឋសភាបានជូនអំណោយតេតចំនួន ៥០ ចំណែកដល់ប្រជានេសាទ។ លោកប្រធានរដ្ឋសភាសង្ឃឹមថា សម្ព័ន្ធរបរនេសាទខេត្ត Quang Binh នឹងលើកកំពស់តួនាទីរបស់ខ្លួនចំពោះអ្នកនេសាទនៅសមុទ្រ។ សមាជិកសហជីពជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីលើកកំពស់ប្រសិទ្ធភាពក្នុងការធ្វើផលិតកម្ម ការអភិវឌ្ឍសេដ្ឋកិច្ច ហើយថែរក្សាកោះសមុទ្ររបស់មាតុភូមិ។
នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងក្រុមការងារបានទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មីនិងជូនអំណោយតេត ដល់គ្រួសារគោលនយោបាយ ជនក្រីក្រ កម្មករ និងពលករដែលជួបការលំបាកនៅស្រុក Quang Ninh ខេត្ត Quang Binh។ នៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យខេត្ត Quang Binh និងស្រុក Quang Ninh បន្តយកចិត្តទុកដាក់ ថែទាំជីវភាពរស់នៅរបស់ជនមានគុណូបការៈ គ្រួសារគោលនយោបាយ ជនក្រីក្រ និងមានជីវភាពលំបាកនៅមូលដ្ឋាន។
ក៏នាព្រឹកថ្ងៃទី ៨ មករា ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងក្រុមការងារបានអញ្ជើញមក អុជធូបនិងផ្កានៅទីធ្វើសក្ការបូជាលោកប្រធានហូជីមិញ និងវីរៈយុទ្ធជនពលីខេត្ត Quang Binh; ទៅសួរសុខទុក្ខ និងប្រគល់អំណោយបុណ្យតេតដល់វីរៈអ្នកម្តាយវៀតណាម លោកស្រី Nguyen Thi Can និងវីរៈអ្នកម្តាយវៀតណាម លោកស្រី Nguyen Thi Toi នៅឃុំ Tan Ninh ស្រុក Quang Ninh។ នៅរសៀលថ្ងៃទី ៨ មករា លោកប្រធានរដ្ឋសភាបានចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅប៉ុស្តិ៍ការពារព្រំដែន Nhat Le៕