ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន

(VOVWORLD) - ដើម្បីឲ្យវៀតណាមសម្រេចបានគោលដៅនេះដោយជោគជ័យ JBIC មានបំណងគាំទ្រ និងសហប្រតិបត្តិការជាមួយវៀតណាមជាមួយនឹងបណ្តាគម្រោងជាក់ស្តែង។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ Meadea Tadashi ( រូបថត៖ VOV)

នារសៀលថ្ងៃទី ២២ ខែកក្កដា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទទួលជួបប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) លោក Maeda Tadashi ដែលកំពុងមកបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។ ក្នុងជំនួបនេះ ប្រធានក្រុមប្រឹក្សាភិបាល JBIC លោក Maeda Tadashi បានឲ្យដឹងថា ដំណើរទស្សនកិច្ចការងារនៅវៀតណាមមានគោលបំណងជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះ កសាងសហគមន៍ការបំភាយឧស្ម័នសូន្យសុទ្ធនៅអាស៊ី ក្នុងនោះមានការប្តេជ្ញាចិត្តរបស់វៀតណាមផងដែរ។ ដើម្បីឲ្យវៀតណាមសម្រេចបានគោលដៅនេះដោយជោគជ័យ JBIC មានបំណងគាំទ្រ និងសហប្រតិបត្តិការជាមួយវៀតណាមជាមួយនឹងបណ្តាគម្រោងជាក់ស្តែង។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន - ảnh 2ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV)

ប្រធានរដ្ឋសភាលោក Vuong Dinh Hue សង្ឃឹមថា JBIC នឹងគាំទ្ររដ្ឋាភិបាល និងរដ្ឋសភាវៀតណាម ក្នុងការធ្វើឱ្យប្រព័ន្ធនីតិបញ្ញត្តិ និងស្ថាប័នក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរថាមពល។ ប្រធានរដ្ឋសភាក៏បានស្នើឲ្យ JBIC គាំទ្រវៀតណាមលើវិស័យទាំងពីរ៖ ពិគ្រោះយោបល់បច្ចេកទេសក្នុងការគណនា; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមក្នុងការទទួលបានកញ្ចប់ជំនួយឥណទាននៃគម្រោងបំប្លែងថាមពលបៃតង និងថាមពលជាមួយនឹងអត្រាការប្រាក់សមរម្យ។ ប្រធានរដ្ឋសភាលោក  Vuong Dinh Hue ជឿជាក់ថា ជប៉ុននឹងបន្តជាដៃគូសំខាន់ និងគួរឱ្យទុកចិត្តរបស់ វៀតណាមក្នុងការអនុវត្តគោលដៅបន្សាំនឹងបម្រែបម្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល និងការអនុវត្តការសន្យាដែលនាំចេញនៅសន្និសីទ្ធ COP ២៦ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ