ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួប​ប្រធាននិងជានាយក​រង​នៃ​សាកលវិទ្យាល័យ RMIT

(VOVWORLD) - នារសៀលថ្ងៃទី២ខែធ្នូ នៅទីក្រុង Melborn រដ្ឋ Victoria (អូស្ត្រាលី) ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានទទួលជួបសាស្រ្តាចារ្យ Alec Cameron ប្រធាន និងជានាយករងនៃសាកលវិទ្យាល័យ RMIT និងគណៈដឹកនាំនៃសាកលវិទ្យាល័យ RMIT។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួប​ប្រធាននិងជានាយក​រង​នៃ​សាកលវិទ្យាល័យ RMIT - ảnh 1ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ Le Tuyet/VOV)

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអះអាងថា វៀតណាមបានយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការអប់រំជាមួយអូស្ត្រាលី ដោយចាត់ទុកថា នេះជាវិស័យសហប្រតិបត្តិការដ៏មានសារៈសំខាន់។ នាពេលខាងមុខ ប្រធានរដ្ឋសភាបានស្នើឱ្យគណៈកម្មាធិការដឹកនាំសាកលវិទ្យាល័យ RMIT បន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតវៀតណាមដែលកំពុងសិក្សានៅសាលារៀន ពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយសាកលវិទ្យាល័យវៀតណាមក្នុងវិស័យប្រៀបខ្លាំងរបស់RMIT។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួប​ប្រធាននិងជានាយក​រង​នៃ​សាកលវិទ្យាល័យ RMIT - ảnh 2ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញថ្លែងមតិនៅទីនេះ។ (រូបថត៖ Le Tuyet/VOV)

ប្រធានសាកលវិទ្យាល័យ RMIT លោក Alec Cameron បានមានប្រសាសន៍ថា នៅឆ្នាំ ២០២៣ ក្រុមប្រឹក្សាសាកលវិទ្យាល័យ RMIT នឹងបង្កើនការវិនិយោគជាច្រើន នៅសាកលវិទ្យាល័យ RMIT វៀតណាម។ នេះគឺជាការវិនិយោគធំបំផុតរបស់សាកលវិទ្យាល័យ RMIT សម្រាប់គ្រឹះស្ថាននៅឯបរទេសក្នុងគោលបំណងអភិវឌ្ឍន៍ RMIT វៀតណាម ក្លាយជាមជ្ឈមណ្ឌលអប់រំអន្តរជាតិធំរបស់តំបន់អាស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ