ប្រធានរដ្ឋសភាលោក Vuong Dinh Hue៖ នាំខេត្ត Tuyen Quang ក្លាយទៅជាខេត្តអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ និងនិរន្តរភាពនៅតំបន់ភ្នំភាគខាងជើង

(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យខេត្ត Tuyen Quang ត្រូវផ្តោតការយកចិត្តទុកដាក់លើការវាយតម្លៃពាក់កណ្តាលអាណត្តិ ពិនិត្យលើគ្រប់វិស័យ ពិនិត្យឡើងវិញនូវភារកិច្ច និងគម្រោងដែលមិនទាន់បានអនុវត្ត ឬមិនទាន់បង្ហើយ ដើម្បីជំរុញការអនុវត្ត។ 
ប្រធានរដ្ឋសភាលោក Vuong Dinh Hue៖ នាំខេត្ត Tuyen Quang ក្លាយទៅជាខេត្តអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ និងនិរន្តរភាពនៅតំបន់ភ្នំភាគខាងជើង - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ Le Tuyet/VOV)

ថ្លែងមតិក្នុងជំនួបជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Tuyen Quang នារសៀលថ្ងៃទី ៣០ ខែមករា នៅខេត្ត Tuyen Quang ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការប្រែក្លាយខេត្ត Tuyen Quang ទៅជាខេត្តអភិវឌ្ឍន៍ដោយស្មើភាព និងគ្រប់ជ្រុងជ្រោយប្រកបដោយនិរន្តរភាពនៅតំបន់ភ្នំភាគខាងជើង។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យខេត្ត Tuyen Quang ត្រូវផ្តោតការយកចិត្តទុកដាក់លើការវាយតម្លៃពាក់កណ្តាលអាណត្តិ ពិនិត្យលើគ្រប់វិស័យ ពិនិត្យឡើងវិញនូវភារកិច្ច និងគម្រោងដែលមិនទាន់បានអនុវត្ត ឬមិនទាន់បង្ហើយ ដើម្បីជំរុញការអនុវត្ត។ ជាពិសេសខេត្ត Tuyen Quang ត្រូវយកចិត្តទុកដាក់រៀបចំឲ្យបានល្អនូវផែនការ  ស្របតាមផែនការមេជាតិ។ ខេត្តក៏ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍវប្បធម៌ ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នូវសក្កានុពលរបស់ខ្លួន ដែលជាខេត្តមានបេតិកភណ្ឌប្រវត្តិសាស្ត្រល្បីៗជាច្រើន អំណោយផលក្នុងការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ទេសចរណ៍អេកូឡូស៊ី; យកចិត្តទុកដាក់បន្ថែមទៀតលើសន្តិសុខសង្គម ការកាត់បន្ថយភាពក្រីក្រ និងការកសាងជនបទថ្មី។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue៖ នាំខេត្ត Tuyen Quang ក្លាយទៅជាខេត្តអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ និងនិរន្តរភាពនៅតំបន់ភ្នំភាគខាងជើង - ảnh 2ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំការិយាល័យរដ្ឋសភា ថ្នាក់ដឹកនាំខេត្ត ចូលរួមដាំកូនឈើអនុស្សាវរីយ៏នៅគេហដ្ឋាន Tan Trao (រូបថត៖ Le Tuyet/VOV)

នារសៀលថ្ងៃនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅទស្សនាមណ្ឌលកេរដំណែលជាតិពិសេស Tan Trao អុជធូបនៅ Na Nua; អុជធូប និងដាំដើមឈើអនុស្សាវរីយ៍នៅគេហដ្ឋាន Tan Trao (Tuyen Quang)។ ប្រធានរដ្ឋសភាក៏បានអញ្ជើញមកអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធាន Ton Duc Thang និងអុជធូបនៅទីតាំងរំលឹកវិញ្ញាណក្ខន្ធអ្នកបដិវត្តន៍ជើងចាស់នៅខេត្ត Tuyen Quang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ