ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានប្រគល់សេចក្តីសម្រេចចិត្តស្តីពីការងារកម្មាភិបាល
(VOVWORLD) - នារសៀលថ្ងៃទី ២៣ ខែកក្កដា នៅវិមានរដ្ឋសភា រដ្ឋសភានីតិកាលទី ១៥ បានរៀបចំពិធីប្រកាសនិងប្រគល់សេចក្តីសម្រេចចិត្តរបស់រដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្តីពីការងារកម្មាភិបាល។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ប្រគល់សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាចំពោះមុខតំណែងជាអគ្គលេខាធិការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិ ប្រធាននៃបណ្តាគណៈកម្មាធិការរបស់រដ្ឋសភានិងអគ្គសវនកររដ្ឋ (រូបថតៈ Doan Tan /TTXVN) |
ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា បន្ទាប់ពីរយៈពេល ២ ថ្ងៃបើកកិច្ចប្រជុំនៅសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥ រាល់មុខតំណែងក្នុងរចនាសម្ព័ន្ធរដ្ឋសភាត្រូវបានជ្រើសតាំងនិងអនុម័ត។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue សង្ឃឹមថា ថ្នាក់ដឹកនាំនៃគណៈកម្មាធិការនិងទីភ្នាក់ងារនានានៃរដ្ឋសភានឹងទទួលបានសេចក្តីសម្រេចចិត្តក្លាយជាសមាជិកស្នូលនៃរដ្ឋសភា រួមដៃគ្នាដើម្បីរក្សាសមិទ្ធិផលដែលរដ្ឋសភាសម្រេចបាន និងបន្តផ្លាស់ប្តូរថ្មី លើកកម្ពស់គុណភាពនៃសកម្មភាពរបស់រដ្ឋសភា។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក៏បានលើកឡើងថា៖ “យើងត្រូវតែលើកកម្ពស់ស្មារតីសាមគ្គីភាព ប្រជាធិបតេយ្យនិងភាពក្លាហាន។ ក្នុងនាមជាសមាជិករដ្ឋសភា បើគ្មានភាពក្លាហានមិនអាចទៅរួចទេ អ្នកត្រូវតែនិយាយដោយត្រង់ និយាយការពិត ការពារការពិតនិងការពារផលប្រយោជន៍កំពូលរបស់ជាតិនិងប្រជាជាតិ។ ដូចនៅក្នុងរបាយការណ៍ពិនិត្យឡើងវិញថ្មីៗនេះបានបង្ហាញនូវស្មារតីស្ថាបនាក្នុងន័យនិយាយត្រង់ៗ តែមានការរិះគន់និងតស៊ូមតិ ដើម្បីស្វែងរកអ្វីដែលល្អបំផុតសម្រាប់ប្រទេសជាតិ ហើយត្រូវតែបង្ហាញជាសាធារណៈនូវតម្លាភាពសម្រាប់ប្រតិបត្តិការរដ្ឋសភា ផង”៕