ប្រធានរដ្ឋសភាលោក Vuong Dinh Hue មកដល់ទីក្រុង New Delhi ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា
(VOVWORLD) - បន្ទាប់ពីបានមកដល់ប្រទេសឥណ្ឌា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូត និងសហគមន៍ប្រជាជន វៀតណាមប្រចាំនៅឥណ្ឌា។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី ១៥ ខែធ្នូ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញមក ដល់អាកាសយានដ្ឋាន យោធា Palam ទីក្រុង New Delhi ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា តបតាមការអញ្ជើញរបស់ប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla និងប្រធានព្រឹទ្ធសភានៃសាធា រណរដ្ឋឥណ្ឌាលោក Venkaiah Naidu ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែ ធ្នូឆ្នាំ ២០២១។
បន្ទាប់ពីបានមកដល់ប្រទេសឥណ្ឌា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូត និងសហគមន៍ប្រជាជន វៀតណាមប្រចាំនៅឥណ្ឌា។
តាមគម្រោង ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅឥណ្ឌា ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងជួបពិភាក្សាជាមួយប្រធានសភាជាន់ទាបឥណ្ឌា ជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភា អនុប្រធានាធិបតីឥណ្ឌា នាយករដ្ឋមន្ត្រីឥណ្ឌា និងទទួលជួបអគ្គលេខាបក្សកុម្មុយនិស្តឥណ្ឌា ចូលរួមពិធីរំលឹកខួបលើកទី៥នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងឥណ្ឌា ជាដើម។ ក្រៅពីនោះ នៅមានសកម្មភាពមួយចំនួនរបស់តំណាងរដ្ឋាភិបាលនិងថ្នាក់ដឹកនាំក្រសួងស្ថាប័ននៃមូលដ្ឋានផងដែរ៕