ប្រធានរដ្ឋសភាលោក Vuong Dinh Hue មកដល់ទីក្រុងប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន

(VOVWORLD) - នៅវេលាម៉ោង ២៖៥០នាទីរសៀល (ម៉ោងក្នុងតំបន់) ថ្ងៃទី ៧ មេសា ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានអញ្ជើញមកដល់ទីក្រុងប៉េកាំង ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៤ ខែ ធ្នូ តបតាមការអញ្ជើញរបស់ ប្រធានគណៈកម្មាធិ ការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិចិនលោក Zhao Leji ។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue មកដល់ទីក្រុងប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន - ảnh 1រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន (រូបថត៖ VOV)

អញ្ជើញទទួលស្វាគមន៍ប្រធានរដ្ឋសភា នៅអាកាសយានដ្ឋានអន្តរជាតិ ប៉េកាំង មានអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Wang Dongminh); អគ្គលេខាធិការរងនៃសភាតំណាងប្រជាជនចិន លោក He Xiaoli;នាយកការិយាល័យកិច្ចការបរទេសសភាតំណាងប្រជាជនចិន លោក Wang Wen   និងមន្ត្រីជាន់ខ្ពស់មួយចំនួននៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិន លោក Pham Sao Mai កម្មាភិបាលស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមប្រចាំនៅប្រទេសចិនបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន ចូលរួមវេទិកាគោលនយោបាយ និង ជួបប្រាស្រ័យមិត្តភាពរវាងប្រជាជនវៀត ណាម និងចិន; ជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗ; ទស្សនាស្ថានទូតវៀតណាមនៅប្រទេសចិន និងជួបសំណេះសំណាលជាមួយសហ គមន៍ជនវៀតណាមនៅចិនផងដែរ។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue មកដល់ទីក្រុងប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន - ảnh 2ពិធីទទួលស្វាគមន៍ប្រធានរដ្ឋសភា លោក Vuong Dinh Hue នៅព្រលានយន្តហោះ (រូបថត៖ VOV)

សូមរំលឹកឡើងវិញថា ប្រធានរដ្ឋសភា លោក Vuong Dinh Hue, រដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិនទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី ដើម្បីជំនួសកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០២៥ ជាមួយនឹងខ្លឹមសារថ្មី។ ការិយាល័យរដ្ឋសភាវៀតណាម និងការិយាល័យគណៈ កម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាលើកដំបូង ដើម្បីអនុវត្តខ្លឹមសារ សហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ