ប្រធានរដ្ឋសភាលោក Vuong Dinh Hue៖ លើកកម្ពស់គុណភាពការងារអនុវត្តសិទ្ធិអាជ្ញា និងត្រួតពិនិត្យសកម្មភាពយុត្តិធម៌
(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញចូលរួមសន្និសីទអនុវត្តការងារអធិការកិច្ចប្រជាជនឆ្នាំ ២០២៤ ។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញចូលរួមសន្និសីទអនុវត្តការងារអធិការកិច្ចប្រជាជនឆ្នាំ ២០២៤ ។ |
ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើថា នាពេលខាងមុខនេះអធិការកិច្ចប្រជាជនកំពូលបន្តស្វែងយល់ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់បក្ស និងច្បាប់របស់រដ្ឋ លើវិស័យយុត្តិធម៌ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងអំពីអំពើពុករលួយ ហើយទន្ទឹមនឹងនោះ ផ្តោតសំខាន់លើការផ្លាស់ប្តូរថ្មីគ្រប់វិស័យការងារដែលផ្សាភ្ជាប់នឹងការទទួលខុសត្រូវរបស់អ្នកដឹកនាំ បញ្ជាណែនាំ ប្រតិបត្តិ និងអនុវត្តភារកិច្ច។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងសន្និសីទ។ រូបថត៖ VOV |
“អនុវត្តដោយសមកាលកម្មនូវដំណោះស្រាយលើកកម្ពស់គុណភាពនៃការអនុវត្តសិទ្ធិអាជ្ញា ការត្រួតពិនិត្យសកម្មភាពយុត្តិធម៌; កុំឱ្យមានករណីអយុត្តិធម៌ និងកំហុសនៅក្នុងនីតិវិធីព្រហ្មទណ្ឌ មិនធ្វើព្រហ្មទណ្ឌទំនាក់ទំនងស៊ីវិល សេដ្ឋកិច្ច និងរដ្ឋបាល បង្កលក្ខណៈនិងបរិយាកាសស្ថិរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ផ្តោតលើការដោះស្រាយករណីសេដ្ឋកិច្ច និងអំពើពុករលួយឱ្យបានល្អ ជាពិសេសករណីដែលស្ថិតនៅក្រោមគណៈកម្មាធិការដឹកនាំមជ្ឈិមស្តីពីការបង្ការប្រឆាំងអំពើពុករលួយ និងអវិជ្ជមានតាមដាន និងដឹកនាំ”។
ប្រធានរដ្ឋសភាជឿជាក់ថា ផ្នែកអធិការកិច្ចប្រជាជននឹងបន្តលើកកម្ពស់បញ្ញា ភាពក្លាហាននិងបំពេញភារកិច្ចដែលបានប្រគល់ជូនប្រកបដោយជោគជ័យ រួមចំណែកធានានូវការគោរពរដ្ឋធម្មនុញ្ញនិងការអនុវត្តច្បាប់ កសាងយុត្តិធម៌វៀតណាមដែលមានជំនាញវិជ្ជាជីវៈ ទំនើប យុត្តិធម៌ តឹងរឹង សុចរិតភាព បម្រើមាតុប្រទេស និងបម្រើប្រជាជន៕