ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញចូលរួមកម្មវិធីប្រគល់ពានរង្វាន់នវានុវត្តន៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមឆ្នាំ ២០២១

(VOVWORLD) - ពានរង្វាន់ VIFOTEC ចំនួន ៤៥ ត្រូវបានប្រគល់ជូនក្នុងពិធី  រួមមានៈ រង្វាន់ទី១ ចំនួន ៤ រង្វាន់, រង្វាន់ទី ២ ចំនួន ៨ រង្វាន់, រង្វាន់ ទីបី ចំនួន ១៤ រង្វាន់,   និងរង្វាន់លើកទឹកចិត្តចំនួន ១៩ រង្វាន់។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញចូលរួមកម្មវិធីប្រគល់ពានរង្វាន់នវានុវត្តន៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមឆ្នាំ ២០២១ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានប្រគល់មេដាយពលកម្មថ្នាក់ទី១ ដល់មូលនិធិ VIFOTEC (រូបថត៖ VOV)

ពិធីបិទនិងប្រគល់ពានរង្វាន់នវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមឆ្នាំ ២០២១ និងពិធីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតមូលនិធិគាំទ្រការច្នៃប្រឌិតបច្ចេកទេសវៀតណាម VIFOTEC បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ២៧ ខែតុលា នៅទីក្រុងហាណូយ។ ពានរង្វាន់ VIFOTEC ចំនួន ៤៥ ត្រូវបានប្រគល់ជូនក្នុងពិធី  រួមមានៈ រង្វាន់ទី១ ចំនួន ៤ រង្វាន់, រង្វាន់ទី ២ ចំនួន ៨ រង្វាន់, រង្វាន់ ទីបី ចំនួន ១៤ រង្វាន់,   និងរង្វាន់លើកទឹកចិត្តចំនួន ១៩ រង្វាន់។

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា តួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវបានបញ្ជាក់ក្នុងឯកសារនៃមហាសន្និបាតបក្សលើកទី ១៣ ហើយបានបង្ហាញឱ្យឃើញពេញមួយឆ្នាំនូវគោលបំណងនៃផែនការសកម្មភាពជាតិ ដែលជា ឧបករណ៍សំខាន់ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច ដោះស្រាយបញ្ហាប្រឈមក្នុងគ្រប់វិស័យនៃជីវភាពសេដ្ឋកិច្ច-សង្គម។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ VIFOTEC បានក្លាយជាម៉ាកយីហោសម្រាប់អ្នកវិទ្យាសាស្ត្រទូទាំងប្រទេស។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញចូលរួមកម្មវិធីប្រគល់ពានរង្វាន់នវានុវត្តន៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមឆ្នាំ ២០២១ - ảnh 2ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិក្នុងពិធីប្រគល់រង្វាន់ (រូបថត៖ VOV)

“ប្រពៃណីដ៏មានមោទនភាពបំផុតរយៈពេល ៣០ឆ្នាំ នៃការសាងសង់ និងការអភិវឌ្ឍ នឹងក្លាយជាប្រភពកម្លាំងសម្រាប់មូលនិធិ VIFOTEC ដើម្បីដំណើរការ និងអភិវឌ្ឍ។ ខ្ញុំជឿជាក់ថា មូលនិធិ VIFOTEC នឹងបន្តចាក់គ្រឹះសម្រាប់ចំណង់ចំណូលចិត្តចំពោះការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងចំណោមមនុស្សគ្រប់មជ្ឈដ្ឋាន ជំរុញការច្នៃប្រឌិតរបស់យុវជនជំនាន់ក្រោយទូទាំងប្រទេស ជួយឱ្យពួកគេក្លាយជាម្ចាស់ និងអ្នកច្នៃប្រឌិតនាពេលអនាគត រួមចំណែកសំខាន់ក្នុងការកសាងប្រទេសជាតិកាន់តែរីកចម្រើន និងអភិវឌ្ឍន៍”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានប្រគល់មេដាយពលកម្មថ្នាក់ទី១ ដល់មូលនិធិគាំទ្រនវានុវត្តន៍បច្ចេកទេសវៀតណាម VIFOTEC៕

ប្រតិកម្មទៅវិញ

ផ្សេងៗ