ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញជួបពិភាក្សា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយប្រធានគណៈកម្មាធិការសភាប្រជាជនចិន Zhao Leji

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី ៨ មេសា នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង ប្រទេសចិន សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន  ប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន លោក Zhao Leji  បានធ្វើជាអធិបតីពិធីទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញជួបពិភាក្សា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយប្រធានគណៈកម្មាធិការសភាប្រជាជនចិន Zhao Leji  - ảnh 1 ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន លោក Zhao Leji (រូបថត៖ VOV)

នៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានឯកភាពរក្សាការផ្លាស់ប្តូរគណៈ ប្រតិភូក្នុងកម្រិតខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ជំរុញការជួបប្រាស្រ័យនិងកិច្ចសហប្រតិបត្តិការតាមរយៈកាណាល់បក្ស រដ្ឋាភិបាល រដ្ឋសភា សភាប្រជាជន រណសិរ្សមាតុភូមិ  នៃប្រទេសទាំងពីរ; លើកកំពស់តួនាទីរបស់រដ្ឋសភា និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ចំណែកឯលោក Zhao Leji   បានស្នើថា ភាគីទាំងពីរពង្រឹងការតភ្ជាប់យុទ្ធសាស្ត្ររវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងច្រករបៀងពីរ ខ្សែក្រវាត់មួយ ដោយផ្តោតសំខាន់លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនផ្លូវថ្នល់ និងផ្លូវដែក ច្រកព្រំដែនឆ្លាតវៃ រួមចំណែកលើកកំពស់ប្រសិទ្ធភាពក្នុងការឆ្លងដែន; ជំរុញកិច្ចសហប្រតិបត្តិការដើម្បីធានាបាននូវខ្សែសង្វាក់ផ្គត់ផ្គង់ សង្វាក់ផលិតកម្ម សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ថាមពលថ្មី សារធាតុរ៉ែសំខាន់ៗ និង 5G។

ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា រដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនចិន បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់នៃរដ្ឋសភា គណៈប្រតិភូរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន/សភាតំណាងទូទាំងប្រទេស ចិន នៅតាមមូលដ្ឋាននៃប្រទេសទាំងពីរ; ពង្រឹងការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើសកម្មភាពរបស់រដ្ឋសភា និងស្ថាប័នរបស់ខ្លួន សុក្រិតនូវវិធីសាស្ត្រដឹកនាំរបស់បក្សលើរដ្ឋ និងកសាងរដ្ឋនីតិរដ្ឋសង្គមនិយម។

ទាក់ទិននឹងបញ្ហាដែនសមុទ្រ ភាគីទាំងពីរបានឯកភាពគ្រប់គ្រងឱ្យបានគ្រប់គ្រាន់នូវការខ្វែងគំនិតគ្នា និងរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា ភាគីទាំងពីរជំរុញយ៉ាងសកម្មយន្តការចរចាលើសមុទ្រ ដើម្បីសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ អនុវត្តបានល្អនូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងបណ្តាញទូរស័ព្ទបន្ទាន់សម្រាប់ឧប្បត្តិហេតុកើតមានឡើង រួមជាមួយបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជំរុញការចរចាដើម្បីកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ដែលមានខ្លឹមសារជាក់ស្តែង  ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិន ឯលោក Zhao Leji   បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចព្រមព្រៀងនេះមានមាត្រាចំនួន ៩  ដែលក្នុងនោះ ជាពិសេសគឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន (គណៈកម្មាធិការសហប្រតិបត្តិការ)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ