ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញដឹកនាំវេទិកា និយោជិតឆ្នាំ២០២៣

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩៤ នៃការបង្កើតសហជីពវៀតណាម (២៨ កក្កដា ១៩២៩ - ២៨ កក្កដា ២០២៣) នារសៀល ថ្ងៃទី ២៨ ខែកក្កដា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញដឹកនាំវេទិកា និយោជិតឆ្នាំ២០២៣។ 
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញដឹកនាំវេទិកា និយោជិតឆ្នាំ២០២៣ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញដឹកនាំវេទិកា និយោជិតឆ្នាំ២០២៣។ រូបថត៖ Lam Hien

ក្រោមប្រធានបទ “សុក្រិតគោលនយោបាយ និងច្បាប់ពាក់ព័ន្ធដល់និយោជិត និងអង្គការសហជីព" វេទិកានេះ មានការចូលរួមពីប្រតិភូប្រមាណ ៥០០នាក់ ដែលតំណាងឱ្យកម្មករនិយោជិត ទូទាំងប្រទេស។

នេះជាឱកាសសម្រាប់សមាជិកនិយោជិតនៃសហជីពធ្វើការស្នើរសុំទៅរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភា អំពីគោលនយោបាយ និងច្បាប់ពាក់ព័ន្ធដល់និយោជិត និងសកម្មភាពសហជីព។ វេទិកានេះក៏ជាបណ្តាញព័ត៌មានដ៏សំខាន់មួយសម្រាប់រដ្ឋសភា និងសមាជិករដ្ឋសភា ក្នុងការអនុវត្តការងារនីតិប្បញ្ញត្តិ និងឃ្លាំមើលកំពូលឲ្យកាន់តែប្រសើរឡើង និងសម្រេចចិត្តលើបញ្ហាសំខាន់ៗ ដែលទាក់ទងដោយផ្ទាល់ទៅនឹងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់និយោជិត រួមចំណែកកសាងវណៈកម្មករវៀតណាមទំនើប និងរឹងមាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ